នៅថ្ងៃនេះ ខ្ញុំបានមកដល់អណ្តូងទឹក ហើយខ្ញុំទូលថា "ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំអើយ ប្រសិនបើឥឡូវនេះ ព្រះអង្គធ្វើឲ្យដំណើរទូលបង្គំបានសម្រេចដូចប្រាថ្នាមែន
លោកុប្បត្តិ 24:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថ គឺបើអ្នកបានទៅជួបញាតិសន្តានខ្ញុំ ហើយបើគេមិនព្រមឲ្យនាងមកទេ នោះអ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថនេះ"។ ព្រះគម្ពីរខ្មែរសាកល កាលណាអ្នកទៅដល់សាច់ញាតិរបស់ខ្ញុំ អ្នកនឹងរួចពីសម្បថរបស់ខ្ញុំ។ ហើយប្រសិនបើគេមិនព្រមឲ្យអ្នកទេ នោះអ្នកនឹងរួចពីសម្បថរបស់ខ្ញុំដែរ’។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នកទៅជួបញាតិសន្ដានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ អាល់គីតាប ពេលអ្នកទៅជួបញាតិសន្តានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ |
នៅថ្ងៃនេះ ខ្ញុំបានមកដល់អណ្តូងទឹក ហើយខ្ញុំទូលថា "ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំអើយ ប្រសិនបើឥឡូវនេះ ព្រះអង្គធ្វើឲ្យដំណើរទូលបង្គំបានសម្រេចដូចប្រាថ្នាមែន
ប្រសិនបើស្ត្រីនោះមិនព្រមមកតាមអ្នកទេ នោះអ្នកនឹងបានរួចពីសម្បថដែលអ្នកស្បថនឹងខ្ញុំនេះ ប៉ុន្តែ មិនត្រូវនាំកូនប្រុសខ្ញុំទៅស្រុកនោះវិញឡើយ»។
ត្រូវចុះសញ្ញាជាមួយព្រះយេហូវ៉ាជាព្រះរបស់អ្នក និងសម្បថ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គស្បថនឹងអ្នកនៅថ្ងៃនេះ