លោកុប្បត្តិ 24:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤41 ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល41 កាលណាអ្នកទៅដល់សាច់ញាតិរបស់ខ្ញុំ អ្នកនឹងរួចពីសម្បថរបស់ខ្ញុំ។ ហើយប្រសិនបើគេមិនព្រមឲ្យអ្នកទេ នោះអ្នកនឹងរួចពីសម្បថរបស់ខ្ញុំដែរ’។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦41 អ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថ គឺបើអ្នកបានទៅជួបញាតិសន្តានខ្ញុំ ហើយបើគេមិនព្រមឲ្យនាងមកទេ នោះអ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថនេះ"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥41 ពេលអ្នកទៅជួបញាតិសន្ដានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ សូមមើលជំពូកអាល់គីតាប41 ពេលអ្នកទៅជួបញាតិសន្តានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ សូមមើលជំពូក |