Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:41 - ព្រះគម្ពីរខ្មែរសាកល

41 កាលណា​អ្នក​ទៅដល់​សាច់ញាតិ​របស់ខ្ញុំ អ្នក​នឹង​រួច​ពី​សម្បថ​របស់ខ្ញុំ​។ ហើយ​ប្រសិនបើ​គេ​មិន​ព្រម​ឲ្យ​អ្នក​ទេ នោះ​អ្នក​នឹង​រួច​ពី​សម្បថ​របស់ខ្ញុំ​ដែរ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 អ្នក​នឹង​បាន​រួច​ពី​សម្បថ​ដែល​ខ្ញុំ​ឲ្យ​អ្នក​ស្បថ គឺ​បើ​អ្នក​បាន​ទៅ​ជួប​ញាតិ‌សន្តាន​ខ្ញុំ ហើយ​បើ​គេ​មិន​ព្រម​ឲ្យ​នាង​មក​ទេ នោះ​អ្នក​នឹង​បាន​រួច​ពី​សម្បថ​ដែល​ខ្ញុំ​ឲ្យ​អ្នក​ស្បថ​នេះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ពេល​អ្នក​ទៅ​ជួប​ញាតិ‌សន្ដាន​របស់​ខ្ញុំ ហើយ​ប្រសិន​បើ​គេ​មិន​ព្រម​លើក​កូន​ឲ្យ​ទេ អ្នក​នឹង​បាន​រួច​ពី​សម្បថ​នេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ឯង​នឹង​បាន​រួច​ពី​សម្បថ​ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ គឺ​បើ​កាល​ណា​ឯង​បាន​ទៅ​ដល់​ញាតិ‌សន្តាន​អញ​ហើយ រួច​គេ​មិន​ព្រម​ឲ្យ​នាង​នោះ​មក​ទេ នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ពេល​អ្នក​ទៅ​ជួប​ញាតិ​សន្តាន​របស់​ខ្ញុំ ហើយ​ប្រសិន​បើ​គេ​មិន​ព្រម​លើក​កូន​ឲ្យ​ទេ អ្នក​នឹង​បាន​រួច​ពី​សម្បថ​នេះ”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:41
3 ការដាក់ឲ្យឆ្លើយតបគ្នា  

“ដូច្នេះ​ថ្ងៃនេះ ពេល​ខ្ញុំ​មកដល់​ប្រភពទឹក ខ្ញុំ​ក៏​និយាយថា​: ‘ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​របស់ទូលបង្គំ​អើយ ប្រសិនបើ​ព្រះអង្គ​សព្វព្រះហឫទ័យ សូម​ឲ្យ​ដំណើរ​របស់ទូលបង្គំ​ដែល​មកដល់​ទីនេះ​បាន​ជោគជ័យ​ផង​។


ប៉ុន្តែ​ប្រសិនបើ​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​អ្នក​ទេ នោះ​អ្នក​នឹង​រួច​ពី​សម្បថ​របស់ខ្ញុំ​នេះ គ្រាន់តែ​កុំ​នាំ​កូនប្រុស​របស់ខ្ញុំ​ត្រឡប់ទៅ​ទីនោះ​វិញ​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម