ឯអេប្រុនក៏អង្គុយរួមជាមួយពួកកូនចៅហេតទាំងនោះដែរ គាត់ឆ្លើយទៅលោកអ័ប្រាហាំនៅចំពោះមុខពួកកូនចៅហេត គឺនៅចំពោះអស់អ្នកដែលចូលតាមទ្វារក្រុងនោះថា៖
លោកុប្បត្តិ 23:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសូមឲ្យគាត់ប្រគល់ល្អាងម៉ាក់ពេឡា ជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺល្អាងដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសម្រាប់ជាទីបញ្ចុះសព នៅចំពោះមុខអ្នករាល់គ្នាផង»។ ព្រះគម្ពីរខ្មែរសាកល ឲ្យគាត់ប្រគល់រអាងនៅម៉ាក់ពេឡាដែលជារបស់គាត់មកខ្ញុំ វានៅចុងចម្ការរបស់គាត់ទេ។ សូមឲ្យគាត់ប្រគល់វាមកខ្ញុំតាមតម្លៃពេញ ទុកជាកម្មសិទ្ធិសម្រាប់ជាផ្នូរ នៅចំពោះអស់លោកផង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺសូមឲ្យគាត់ផ្ទេរគុហាម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺគុហាដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់គុហានោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្ដាលចំណោមបងប្អូនទាំងអស់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យគាត់ចំណាយរអាងម៉ាក់ពេឡាដែលនៅចុងចំការរបស់គាត់មកខ្ញុំ គឺសូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសំរាប់ជាទីកប់ខ្មោចនៅកណ្តាលពួកអ្នករាល់គ្នាចុះ អាល់គីតាប គឺសូមឲ្យគាត់ផ្ទេររូងភ្នំម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺរូងភ្នំដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់រូងភ្នំនោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្តាលចំណោមបងប្អូនទាំងអស់គ្នា»។ |
ឯអេប្រុនក៏អង្គុយរួមជាមួយពួកកូនចៅហេតទាំងនោះដែរ គាត់ឆ្លើយទៅលោកអ័ប្រាហាំនៅចំពោះមុខពួកកូនចៅហេត គឺនៅចំពោះអស់អ្នកដែលចូលតាមទ្វារក្រុងនោះថា៖
«ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែស្នាក់នៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះ សូមចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់អ្នករាល់គ្នាមកខ្ញុំ ដើម្បីឲ្យខ្ញុំបានយកសពប្រពន្ធខ្ញុំ ដែលនៅមុខខ្ញុំនេះទៅបញ្ចុះផង»។
លោកមានប្រសាសន៍ទៅគេថា៖ «ប្រសិនបើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនៅមុខខ្ញុំនេះទៅបញ្ចុះ សូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុន ជាកូនរបស់សូហារជំនួសខ្ញុំផង
ជាចម្ការដែលលោកអ័ប្រាហាំបានទិញពីពួកកូនចៅហេត។ គឺនៅទីនោះហើយដែលគេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកស្រីសារ៉ាជាប្រពន្ធ។
បន្ទាប់មក លោកយ៉ាកុបបានផ្តាំពួកគេថា៖ «ពុកហៀបនឹងទៅជួបជុំញាតិរបស់ពុកហើយ ចូរបញ្ចុះសពពុកនៅជាមួយជីដូនជីតារបស់ពុក ក្នុងល្អាងដែលនៅចម្ការអេប្រុន ជាសាសន៍ហេតទៅ
គឺកូនចៅរបស់លោកបានដឹកសពរបស់លោកទៅស្រុកកាណាន ហើយបញ្ចុះក្នុងល្អាងនៃចម្ការម៉ាក់ពេឡា នៅជិតម៉ាមរេ ដែលលោកអ័ប្រាហាំបានទិញចម្ការនោះពីអេប្រុន ជាសាសន៍ហេត ទុកជាទីបញ្ចុះសព។
ឯព្រះបាទដាវីឌមានរាជឱង្ការទៅគាត់ថា៖ «សូមឲ្យដីទីលាននេះមកយើងចុះ ដើម្បីនឹងស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ចូរលក់ឲ្យយើងពេញថ្លៃចុះ ប្រយោជន៍ដើម្បីឲ្យសេចក្ដីវេទនានេះ បានបាត់ចេញពីបណ្ដាជនទៅ»។
ប៉ុន្តែ ស្តេចដាវីឌមានរាជឱង្ការនឹងអ័រ៉ៅណាថា៖ «កុំអី គឺយើងចង់ទិញពេញថ្លៃ យើងមិនព្រមយករបស់ឯង ទៅថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយតង្វាយដុតណា ដោយឥតបង់ថ្លៃទិញនោះឡើយ»។
កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។
មិនត្រូវជំពាក់អ្វីដល់អ្នកណា ក្រៅពីសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកឡើយ ដ្បិតអ្នកណាដែលស្រឡាញ់អ្នកដទៃ នោះបានសម្រេចតាមក្រឹត្យវិន័យហើយ។