លោកុប្បត្តិ 50:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 គឺកូនចៅរបស់លោកបានដឹកសពរបស់លោកទៅស្រុកកាណាន ហើយបញ្ចុះក្នុងល្អាងនៃចម្ការម៉ាក់ពេឡា នៅជិតម៉ាមរេ ដែលលោកអ័ប្រាហាំបានទិញចម្ការនោះពីអេប្រុន ជាសាសន៍ហេត ទុកជាទីបញ្ចុះសព។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 គឺពួកកូនប្រុសរបស់គាត់បានយកគាត់ទៅដែនដីកាណាន ហើយបញ្ចុះគាត់ក្នុងរអាងភ្នំត្រង់ចម្ការនៅម៉ាក់ពេឡាទល់មុខម៉ាមរេ ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេតទុកជាទីបញ្ចុះសព។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 គឺគេបានយកសពលោកទៅស្រុកកាណាន រួចបញ្ចុះក្នុងគុហានៅចម្ការម៉ាកពេឡា ជាចម្ការដែលលោកអប្រាហាំបានទិញពីលោកអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសព នៅជិតម៉ាមរ៉េ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 គឺពួកកូនចៅបានដឹកសពគាត់ ទៅដល់ស្រុកកាណាន ហើយបញ្ចុះនៅក្នុងរអាង នាចំការម៉ាក់ពេឡា ខាងមុខម៉ាមរេ ដែលអ័ប្រាហាំបានទិញពីអេប្រុនជាសាសន៍ហេតជាមួយនឹងចំការនោះ ទុកជាទីកប់ខ្មោចរបស់ផងគាត់ សូមមើលជំពូកអាល់គីតាប13 គឺគេបានយកសពគាត់ទៅស្រុកកាណាន រួចបញ្ចុះក្នុងរូងភ្នំនៅចម្ការម៉ាកពេឡា ជាចម្ការដែលអ៊ីព្រហ៊ីមបានទិញពីអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសពនៅជិតម៉ាមរ៉េ។ សូមមើលជំពូក |