លោកុប្បត្តិ 23:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ទៅអេប្រុន នៅចំពោះមុខពួកអ្នកស្រុកថា៖ «ប្រសិនបើលោកសុខចិត្ត សូមស្តាប់ខ្ញុំវិញ ខ្ញុំសូមជូនប្រាក់តាមតម្លៃដី សូមទទួលយកពីខ្ញុំចុះ ដើម្បីឲ្យខ្ញុំបានបញ្ចុះសពនៅទីនោះ»។ ព្រះគម្ពីរខ្មែរសាកល រួចនិយាយនឹងអេប្រុន ខណៈដែលពួកអ្នកស្រុកនោះកំពុងស្ដាប់ ថា៖ “ប៉ុន្តែប្រសិនបើលោកសុខចិត្ត សូមស្ដាប់ខ្ញុំ ខ្ញុំនឹងបង់ប្រាក់សម្រាប់ចម្ការនោះ។ សូមទទួលយកពីខ្ញុំចុះ នោះខ្ញុំអាចបញ្ចុះសពនៅទីនោះបាន”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយមានប្រសាសន៍ទៅកាន់លោកអេប្រូននៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្ដាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោកតាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនិយាយទៅអេប្រុននៅចំពោះមុខពួកអ្នកស្រុកថា បើអ្នកសុខចិត្ត នោះសូមស្តាប់ខ្ញុំវិញ ខ្ញុំនឹងចេញថ្លៃចំការឲ្យ សូមយកពីខ្ញុំចុះ រួចខ្ញុំនឹងកប់សពនៅទីនោះ អាល់គីតាប ហើយមានប្រសាសន៍ទៅកាន់អេប្រូន នៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្តាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោក តាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ |
លោកបានបោះជំរំលើដីមួយកន្លែង ដែលលោកបានទិញពីពួកកូនចៅហាម៉ោ ជាឪពុករបស់ស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយដួង ។
ប៉ុន្តែ ស្តេចមានរាជឱង្ការទៅអ័រ៉ៅណាថា៖ «ទេ គឺយើងចង់ទិញពីឯងពេញតម្លៃ យើងមិនព្រមយករបស់ដែលយើងមិនបានចេញថ្លៃទិញ ទៅថ្វាយដល់ព្រះយេហូវ៉ានៃយើងឡើយ»។ ដូច្នេះ ព្រះបាទដាវីឌក៏ទិញលានស្រូវ និងគោទាំងនោះ តម្លៃជាប្រាក់ហាសិបសេកែល។
ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែបង្ហាញអ្នករាល់គ្នាថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយអ្នកទន់ខ្សោយ ហើយត្រូវនឹកចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា៖ "ដែលឲ្យ នោះបានពរជាងទទួល"»។
មិនត្រូវជំពាក់អ្វីដល់អ្នកណា ក្រៅពីសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកឡើយ ដ្បិតអ្នកណាដែលស្រឡាញ់អ្នកដទៃ នោះបានសម្រេចតាមក្រឹត្យវិន័យហើយ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។