ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 22:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​រក​ក្មេង​បម្រើ​របស់​លោក​វិញ ហើយ​គេ​ក្រោក​ឡើង ដើរ​ជា‌មួយ​គ្នា​ទៅ​ក្រុង​បៀរ-សេបា រួច​លោក​អ័ប្រា‌ហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ-សេបា​នោះ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក អ័ប្រាហាំ​ត្រឡប់ទៅ​ឯ​ពួក​យុវជន​របស់គាត់​វិញ ហើយ​ពួកគេ​ក្រោកឡើង​ទៅ​បៀរ-សេបា​ជាមួយគ្នា​។ អ័ប្រាហាំ​ក៏​រស់នៅ​បៀរ-សេបា​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប្រាហាំ​វិល​ទៅ​រក​ពួក​ក្មេង​បម្រើ​វិញ ហើយ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​បៀរ‌សេបា។ លោក​អប្រាហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ‌សេបា​នោះ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ឯ​បាវ​វិញ ហើយ​គេ​ក្រោក​ឡើង​ដើរ​ជា​មួយ​គ្នា​ទៅ​ឯ​បៀរ-សេបា​ទៅ ក៏​អាស្រ័យ​នៅ​ត្រង់​បៀរ-សេបា​នោះ។

សូមមើលជំពូក

អាល់គីតាប

អ៊ីព្រហ៊ីម​វិល​ទៅ​រក​ពួក​ក្មេង​បម្រើ​វិញ ហើយ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​បៀរសេ‌បា។ អ៊ីព្រហ៊ីម​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរសេ‌បា​នោះ​ទៅ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 22:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "បៀរ-សេបា" ព្រោះ​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​នៅ​ទី​នោះ។


លោក​អ័ប្រា‌ហាំ​ស្នាក់​នៅ​ស្រុក​ភីលី‌ស្ទីន​ជា​ច្រើន​ថ្ងៃ។


ពេល​នោះ លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​របស់​លោក​ថា៖ «ចូរ​នៅ​ទី​នេះ​ជាមួយ​លា​សិន ខ្ញុំនឹង​ទៅ​ថ្វាយ​បង្គំ​ជា‌មួយ​កូន​ខ្ញុំនៅ​ទី​នោះ រួច​យើង​នឹង​ត្រឡប់​មក​រក​ឯង​វិញ»។


លោក​ចាក​ចេញ​ពី​ទី​នោះ ឡើង​ទៅ​កាន់​ក្រុង​បៀរ-សេបា។


ហាសា-ស៊ូអាល ប្អៀរ-សេបា ប៊ីស‌យ៉ុត‌យ៉ា


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


រី​ឯ​កូន​ច្បង​របស់​លោក​ឈ្មោះ​យ៉ូអែល ហើយ​កូន​បន្ទាប់​ឈ្មោះ​អ័ប៊ីយ៉ា អ្នក​ទាំង​ពីរ​នោះ ជា​អ្នក​វិនិច្ឆ័យ​ការណ៍ នៅ​ត្រង់​បៀរ-សេបា