Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 22:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​អប្រាហាំ​វិល​ទៅ​រក​ពួក​ក្មេង​បម្រើ​វិញ ហើយ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​បៀរ‌សេបា។ លោក​អប្រាហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ‌សេបា​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 បន្ទាប់មក អ័ប្រាហាំ​ត្រឡប់ទៅ​ឯ​ពួក​យុវជន​របស់គាត់​វិញ ហើយ​ពួកគេ​ក្រោកឡើង​ទៅ​បៀរ-សេបា​ជាមួយគ្នា​។ អ័ប្រាហាំ​ក៏​រស់នៅ​បៀរ-សេបា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 បន្ទាប់​មក លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​រក​ក្មេង​បម្រើ​របស់​លោក​វិញ ហើយ​គេ​ក្រោក​ឡើង ដើរ​ជា‌មួយ​គ្នា​ទៅ​ក្រុង​បៀរ-សេបា រួច​លោក​អ័ប្រា‌ហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ-សេបា​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ឯ​បាវ​វិញ ហើយ​គេ​ក្រោក​ឡើង​ដើរ​ជា​មួយ​គ្នា​ទៅ​ឯ​បៀរ-សេបា​ទៅ ក៏​អាស្រ័យ​នៅ​ត្រង់​បៀរ-សេបា​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អ៊ីព្រហ៊ីម​វិល​ទៅ​រក​ពួក​ក្មេង​បម្រើ​វិញ ហើយ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​បៀរសេ‌បា។ អ៊ីព្រហ៊ីម​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរសេ‌បា​នោះ​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 22:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរ‌សេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ​ដែល​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។


លោក​អប្រាហាំ​ស្នាក់​នៅ​ស្រុក​ភីលីស្ទីន អស់​រយៈ​ពេល​យ៉ាង​យូរ។


លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​ទាំង​ពីរ​របស់​លោក​ថា៖ «ចាំ​នៅ​ទី​នេះ​ជា​មួយ​សត្វ​លា​សិន ខ្ញុំ និង​កូន​ខ្ញុំ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នោះ រួច​ហើយ​យើង​នឹង​ត្រឡប់​មក​វិញ»។


លោក​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ក្រុង​បៀរ‌សេបា។


ហាត់‌សារ-‌សូអាល បៀរ‌សេបា ប៊ីស‌យ៉ុត‌យ៉ា


ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស‌ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរ‌សេ‌បា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីស‌ប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។


កូន​ប្រុស​ច្បង​របស់​លោក​ឈ្មោះ​យ៉ូ‌អែល និង​កូន​ទី​ពីរ​ឈ្មោះ​អប៊ី‌យ៉ា។ អ្នក​ទាំង​ពីរ​គ្រប់‌គ្រង​នៅ​ក្រុង​បៀរ‌សេបា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម