ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 22:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រប់​ទាំង​សាសន៍​នៅលើ​ផែន‌ដី នឹង​បាន​ពរ​ដោយសារ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​តាម​ពាក្យ​របស់​យើង»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ឲ្យពរ​ខ្លួនគេ​តាមរយៈ​ពូជពង្ស​របស់អ្នក ពីព្រោះ​អ្នក​បាន​ស្ដាប់តាម​សំឡេង​របស់យើង”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្ដាប់​បង្គាប់​យើង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្តាប់​តាម​ពាក្យ​អញ

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​យើង»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 22:18
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។


យើង​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ដាក់​បណ្ដា‌សា​ដល់​អស់​អ្នក​ណា​ដែលដាក់​បណ្ដា​សា​អ្នក គ្រប់​ទាំង​គ្រួសារ​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក»។


ដ្បិត​អ័ប្រា‌ហាំ​នឹង​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ខ្លាំង​ពូកែ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​គាត់។


យើង​បាន​ជ្រើស​រើស គាត់ ដើម្បី​ឲ្យ​គាត់​បង្គាប់​កូន​ចៅ និង​ពួក​ផ្ទះ​របស់​គាត់​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​កាន់​ខ្ជាប់​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិ​ធម៌ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ដល់​អ័ប្រា‌ហាំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គាត់»។


បន្ទាប់​មក លោក​អ័ប្រា‌ហាំ​លូក​ដៃ​ទៅ​ចាប់​យក​កាំបិត បម្រុង​នឹង​សម្លាប់​កូន។


លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។


ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​គ្នា​ច្រើន​ដូច​ធូលី​ដី ហើយ​អ្នក​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង គ្រប់​ទាំង​ក្រុម​គ្រួសារ​នៅ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


សូម​ឲ្យ​ព្រះ​នាម​ព្រះ​រាជា​ស្ថិត‌ស្ថេរ អស់​កល្ប​ជានិច្ច សូម​ឲ្យ​កិត្តិនាម​ព្រះ​រាជា នៅ​គង់​វង្ស​ដូច​ព្រះ‌អាទិត្យ សូម​ឲ្យ​មនុស្ស​ម្នា​បាន​ពរ​ដោយ‌សារ​ព្រះ​រាជា អស់​ទាំង​សាសន៍​នឹង​ហៅ​ព្រះ​រាជា ថា​ជា​អ្នក​មាន​ពរ។


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​តាម គឺ​ពួក​លោក​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


ហើយ​បើ​អ្នក​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​គង់​នៅ​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​នឹង​អួត​សរសើរ​ពី​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។


គឺ​យើង​បាន​បង្គាប់​សេចក្ដី​នេះ​ដល់​គេ​វិញ​ថា ចូរ​ស្តាប់​តាម​ពាក្យ​យើង នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​រាល់​គ្នា​ត្រូវ​ដើរ​តាម​ផ្លូវ​ដែល​យើង​បង្គាប់​អ្នក​គ្រប់​ជំពូក ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ។


នេះ​ជា​បញ្ជី​ពង្សាវតារ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ​វង្ស​ព្រះ‌បាទ​ដាវីឌ និង​ជា​ជំនួរ​វង្ស​របស់​លោក​អ័ប្រា‌ហាំ។


អ្នក​រាល់​គ្នា​ជាកូន​ចៅ​របស់​ពួក​ហោរា និង​ជា​កូន​ចៅ​របស់​សេចក្ដីសញ្ញា ដែល​ព្រះ​បាន​តាំង​ជាមួយ​បុព្វ‌បុរស​អ្នករាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា "អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ពង្ស​របស់​អ្នក" ។


ជា​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដែល​ខាង​សាច់​ឈាម ព្រះ‌អង្គ​បាន​ចាប់​កំណើត​ក្នុង​រាជ​វង្ស​ព្រះបាទ​ដាវីឌ


ឥឡូវ​នេះ សេចក្ដី​សន្យា​ដែល​ព្រះ​បាន​តាំង​ដល់​លោក​អ័ប្រា‌ហាំ និង​ដល់​ពូជ​របស់​លោក មិន​មាន​ចែង​ថា «ដល់​ពូជ​ទាំង​ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ​ជា​ច្រើន​នោះ​ឡើយ គឺ​សំដៅទៅ​លើ​ម្នាក់​វិញ ដោយ​ថា «និង​ដល់​ពូជ​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ទ។


ដ្បិត​ប្រសិន‌បើ​មត៌ក​នោះ​បាន​មក​ដោយ​អាង​លើក្រឹត្យ‌វិន័យ នោះ​មិន​អាង​លើ​សេចក្ដី​សន្យា​ទេ តែ​ព្រះ​បាន​ប្រទាន​មត៌ក​នោះ​ដល់​លោក​អ័ប្រា‌ហាំ តាម​សេចក្ដី​សន្យា​វិញ។


សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌


ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា "យើង​បាន​សន្យា​ដល់​គ្រួសារ​របស់​អ្នក និង​ពូជ​ពង្ស​បុព្វ‌បុរស​របស់​អ្នក ថា​ឲ្យ​ដើរ​នៅ​មុខ​យើង​ជា​រៀង​រហូត" តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​វិញ​ថា "យើង​បាន​បោះ​បង់​គំនិត​នោះ​ចោល​ឆ្ងាយ​ពី​យើង​ទៅ​ហើយ ព្រោះ​អស់​អ្នក​ណា​ដែល​លើក​តម្កើង​យើង នោះ​យើង​នឹង​តម្កើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ដល់​យើង នោះ​យើង​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ។