Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 7:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​តាម គឺ​ពួក​លោក​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​ម៉ូសេ និង​លោក​អើរ៉ុន​ធ្វើ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​ម៉ូសេ នឹង​អើរ៉ុន​លោក​ក៏​ធ្វើ​តាម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ម៉ូសា និង​ហារូន​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា​សព្វ​គ្រប់​ទាំង​អស់។

សូមមើលជំពូក ចម្លង




និក្ខមនំ 7:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​ទាំង​សាសន៍​នៅលើ​ផែន‌ដី នឹង​បាន​ពរ​ដោយសារ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​តាម​ពាក្យ​របស់​យើង»។


លោក​ណូ​អេ​ក៏​ធ្វើ​ដូច្នោះមែន គឺ​លោក​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់។


លោក​ណូអេ​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


ព្រះ‌អង្គ​បាន​ប្រកាស​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានប្រតិ‌បត្តិ​តាម ដោយ​យក​ចិត្ត​ទុកដាក់។


បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។


លោក​ម៉ូសេ​ពិនិត្យ​មើល​គ្រប់​ការ​ទាំង​អស់​នោះ ហើយ​ឃើញ​ថា គេ​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​មែន គឺ​គេ​បាន​ធ្វើ​ការ​នោះ​រួច​ស្រេច​ទាំង​អស់ រួច​លោក​ម៉ូសេ​ក៏​ឲ្យ​ពរ​ពួក‌គេ។


លោក​ម៉ូសេ​បាន​ធ្វើ​អស់​ទាំង​‌ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក គឺ​លោក​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់។


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន ហើយ​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ លោក​អើរ៉ុន​បោះ​ដំបង​របស់​លោក​ទៅ​ខាង​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច ហើយ​ដំបង​ក៏​ត្រឡប់​ជា​សត្វ​ពស់។


អ្នក​ត្រូវ​និយាយ​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់ ហើយ​អើរ៉ុន​បង​របស់​អ្នក​ត្រូវ​ប្រាប់​ផារ៉ោន ឲ្យ​ស្តេច​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក។


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ លោក​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល​នៅ​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក ហើយ​ទឹក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទន្លេ​នីល​ក៏​ក្លាយ​ទៅ​ជា​ឈាម


បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។


បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម