មួយទៀត ពួកគង្វាលរបស់លោកអាប់រ៉ាម និងពួកគង្វាលរបស់ឡុត ចេះតែឈ្លោះប្រកែកគ្នា។ នៅពេលនោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតក៏រស់នៅក្នុងស្រុកនោះដែរ។
លោកុប្បត្តិ 21:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអ័ប្រាហាំបន្ទោសព្រះបាទអ័ប៊ីម៉្មាឡិច ពីរឿងអណ្តូងទឹកដែលពួកអ្នកបម្រើរបស់ស្ដេចបានដណ្តើមយក ព្រះគម្ពីរខ្មែរសាកល ក្នុងពេលជាមួយគ្នា អ័ប្រាហាំក៏បន្ទោសអ័ប៊ីម្ម៉ាឡិចអំពីអណ្ដូងទឹកដែលពួកបាវបម្រើរបស់អ័ប៊ីម្ម៉ាឡិចបានដណ្ដើមយក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកអប្រាហាំប្ដឹងព្រះបាទអប៊ីម៉ាឡិចស្ដីអំពីអណ្ដូងទឹក ដែលប្រជារាស្ត្ររបស់ព្រះបាទអប៊ីម៉ាឡិចបានដណ្ដើមយកពីលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ័ប្រាហាំគាត់បន្ទោសដល់អ័ប៊ីម៉្មាឡិច ពីដំណើរអណ្តូងទឹកដែលពួកបាវទ្រង់បានដណ្តើមយក អាល់គីតាប ប៉ុន្តែ អ៊ីព្រហ៊ីមប្តឹងស្តេចអប៊ីម៉ាឡិច ស្តីអំពីអណ្តូងទឹកដែលប្រជារាស្ត្ររបស់ស្តេចអប៊ីម៉ាឡិចបានដណ្តើមយកពីគាត់។ |
មួយទៀត ពួកគង្វាលរបស់លោកអាប់រ៉ាម និងពួកគង្វាលរបស់ឡុត ចេះតែឈ្លោះប្រកែកគ្នា។ នៅពេលនោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតក៏រស់នៅក្នុងស្រុកនោះដែរ។
ព្រះបាទអ័ប៊ីម៉្មាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថាអ្នកណាបានធ្វើដូច្នេះទេ អ្នកក៏មិនបានប្រាប់ខ្ញុំ ហើយខ្ញុំមិនបានឮពីការនេះដែរ រហូតដល់ថ្ងៃនេះ»។
ប៉ុន្ដែ គេឆ្លើយថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ ទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នា ហើយប្រមៀលថ្មពីមាត់អណ្តូងចេញសិន ទើបយើងដងទឹកឲ្យចៀមផឹកបាន»។
ពាក្យបន្ទោសតែមួយម៉ាត់ តែងមុតចូលទៅក្នុងចិត្ត របស់មនុស្សមានយោបល់ ជាជាងការវាយមនុស្សល្ងីល្ងើ មួយរយរំពាត់ទៅទៀត។
ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នាពីរនាក់ប៉ុណ្ណោះ កុំឲ្យបើកការសម្ងាត់របស់អ្នកដទៃឡើយ
«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបចំពោះអ្នក ចូរទៅប្រាប់អ្នកនោះឲ្យដឹងពីកំហុសរបស់គាត់ ក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងប្អូននោះមកវិញ។
នាងឆ្លើយថា៖ «សូមលោកឪពុកចែកចំណែកមួយមកកូនផង ដ្បិតលោកឪពុកបានឲ្យដីនៅតំបន់ណេកិបដល់កូនហើយ ដូច្នេះ សូមចែកឲ្យកូនមានអណ្ដូងទឹកផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកខាងលើ និងខាងក្រោមឲ្យនាង។