តើស្រុកនេះទាំងមូលមិននៅចំពោះមុខក្មួយទេឬ? ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយរើសយកខាងឆ្វេង នោះអ៊ំនឹងទៅខាងស្តាំ ឬបើក្មួយរើសយកខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។
លោកុប្បត្តិ 20:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការថា៖ «មើល៍! ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូររស់នៅកន្លែងណាតាមតែអ្នកពេញចិត្តចុះ»។ ព្រះគម្ពីរខ្មែរសាកល អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការថា៖ “មើល៍! ដែនដីរបស់យើងនៅមុខអ្នកហើយ។ ចូររស់នៅតាមតែល្អក្នុងភ្នែករបស់អ្នកចុះ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខលោកស្រាប់ហើយ លោកចង់តាំងទីលំនៅនៅទីណាក៏បាន តាមតែលោកពេញចិត្ត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ័ប៊ីម៉្មាឡិចមានបន្ទូលថា មើល ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូរអ្នកនៅកន្លែងណាដែលអ្នកឃើញថាស្រួលចុះ អាល់គីតាប ស្តេចអប៊ីម៉ាឡិចមានប្រសាសន៍ថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខអ្នកស្រាប់ហើយ អ្នកចង់តាំងទីលំនៅ នៅទីណាក៏បាន តាមតែអ្នកពេញចិត្ត»។ |
តើស្រុកនេះទាំងមូលមិននៅចំពោះមុខក្មួយទេឬ? ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយរើសយកខាងឆ្វេង នោះអ៊ំនឹងទៅខាងស្តាំ ឬបើក្មួយរើសយកខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។
នោះអ្នករាល់គ្នានឹងបានរស់នៅជាមួយយើងខ្ញុំ ហើយស្រុកនេះនឹងបើកចំហសម្រាប់អ្នករាល់គ្នា ចូរអ្នករាល់គ្នារស់នៅ ហើយធ្វើជំនួញ ព្រមទាំងទិញដីធ្លីក្នុងស្រុកនេះទៅ»។
ត្រូវនាំយកប្អូនពៅពួកឯងមកជួបខ្ញុំ នោះខ្ញុំនឹងដឹងថា ឯងរាល់គ្នាមិនមែនជាអ្នកស៊ើបការណ៍ទេ គឺជាមនុស្សទៀងត្រង់មែន។ បន្ទាប់មក ខ្ញុំនឹងដោះលែងបងប្អូនរបស់ពួកឯងម្នាក់នេះដល់ឯងវិញ ដើម្បីឲ្យឯងរាល់គ្នាបានរកស៊ីលក់ដូរក្នុងស្រុកនេះ"»។
ស្រុកអេស៊ីព្ទនៅមុខលោកស្រាប់ ដូច្នេះ ចូរចាត់ចែងឲ្យឪពុក និងបងប្អូនរបស់លោកតាំងទីលំនៅ នៅកន្លែងដ៏ល្អបំផុតចុះ ចូរឲ្យពួកគេនៅក្នុងស្រុកកូសែនទៅ ហើយប្រសិនបើលោកស្គាល់អ្នកណា ក្នុងចំណោមពួកគេដែលមានសមត្ថភាព ចូរឲ្យគេមើលខុសត្រូវលើហ្វូងសត្វរបស់យើងផង»។
ដូច្នេះ មើល៍! នៅថ្ងៃនេះ ខ្ញុំដោះច្រវាក់ចេញពីដៃអ្នក ប្រសិនបើអ្នកចូលចិត្តទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបម្រុងអ្នកដោយល្អ តែបើមិនពេញចិត្តទៅឯស្រុកបាប៊ីឡូនជាមួយខ្ញុំទេ នោះតាមតែចិត្តចុះ ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតថាស្រួល ហើយគួរឲ្យអ្នកទៅ អ្នកទៅចុះ។