នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមក៏លង់លក់ទៅ ហើយមើល៍ មានងងឹតជាខ្លាំង គួរឲ្យព្រឺខ្លាច គ្របដណ្ដប់លើលោក។
លោកុប្បត្តិ 2:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាដ៏ជាព្រះធ្វើឲ្យមនុស្សដេកលក់ រួចព្រះអង្គយកឆ្អឹងជំនីររបស់គាត់មួយ ហើយភ្ជិតសាច់ទៅវិញ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យការលង់លក់ធ្លាក់មកលើមនុស្ស នោះគាត់ក៏ដេកលក់ រួចព្រះអង្គទ្រង់យកឆ្អឹងជំនីរមួយរបស់គាត់ចេញ ហើយភ្ជិតសាច់ជំនួសវាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ព្រះជាអម្ចាស់បានធ្វើឲ្យមនុស្សដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យអ័ដាមដេកលក់ស៊ប់ទៅ រួចទ្រង់យកឆ្អឹងជំនីរគាត់១ ហើយភ្ជិតសាច់ទៅវិញ អាល់គីតាប ដូច្នេះ អុលឡោះតាអាឡាជាម្ចាស់បានធ្វើឲ្យមនុស្សដេកលង់លក់បាត់ស្មារតី។ ទ្រង់យកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ |
នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមក៏លង់លក់ទៅ ហើយមើល៍ មានងងឹតជាខ្លាំង គួរឲ្យព្រឺខ្លាច គ្របដណ្ដប់លើលោក។
គឺក្នុងពេលយល់សប្តិ ឬក្នុងការជាក់ស្តែងនៅពេលយប់ ក្នុងកាលដែលមនុស្សដេកលក់ស៊ប់នៅដំណេក
នៅវេលាដែលការជាក់ស្តែង កំពុងតែបណ្ដាលឲ្យគំនិតកម្រើកឡើង នៅពេលយប់ ក្នុងកាលដែលមនុស្ស កំពុងដេកលក់ស៊ប់
សេចក្ដីខ្ជិលច្រអូស រមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ ហើយអ្នកណាដែលទទេៗ នឹងត្រូវអត់ឃ្លាន។
កាលលោកកំពុងមានប្រសាសន៍មកកាន់ខ្ញុំ នោះខ្ញុំក៏លង់ស្មារតី ទាំងក្រាបចុះមុខដល់ដី តែលោកពាល់ខ្ញុំ ហើយធ្វើឲ្យខ្ញុំឈរឡើង។
នោះដាវីឌក៏យកលំពែង និងក្អមទឹកនៅត្រង់ក្បាលដំណេករបស់ស្តេចសូលចេញបាត់ទៅ ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ដែរ ដ្បិតគ្រប់គ្នាកំពុងដេកលក់ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យគេលក់ស៊ប់។