ព្រះទ្រង់ទតអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ឃើញថាល្អប្រពៃណាស់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ។
លោកុប្បត្តិ 2:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីប្រាំពីរ ព្រះទ្រង់បានបញ្ចប់កិច្ចការដែលព្រះអង្គបានធ្វើ ហើយព្រះអង្គក៏ឈប់សម្រាកពីគ្រប់ទាំងកិច្ចការទាំងនោះនៅថ្ងៃទីប្រាំពីរ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃទីប្រាំពីរ ព្រះបានបញ្ចប់កិច្ចការរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ ហើយនៅថ្ងៃទីប្រាំពីរនោះ ព្រះអង្គបានសម្រាកពីកិច្ចការទាំងអស់របស់ព្រះអង្គ ដែលព្រះអង្គបានធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បង្ហើយកិច្ចការដែលព្រះអង្គបានធ្វើ គឺក្រោយពីបានបញ្ចប់កិច្ចការទាំងនោះមក ព្រះអង្គក៏ឈប់សម្រាកនៅថ្ងៃទីប្រាំពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ថ្ងៃទី៧ ការដែលព្រះទ្រង់ធ្វើ នោះបានហើយជាស្រេច ទ្រង់ក៏ឈប់ផ្អាកសំរាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើ អាល់គីតាប នៅថ្ងៃទីប្រាំពីរអុលឡោះបង្ហើយកិច្ចការដែលទ្រង់បានធ្វើ គឺក្រោយពីបានបញ្ចប់កិច្ចការទាំងនោះមក អុលឡោះក៏ឈប់សម្រាកនៅថ្ងៃទីប្រាំពីរ។ |
ព្រះទ្រង់ទតអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ឃើញថាល្អប្រពៃណាស់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ។
ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរថ្ងៃទីប្រាំពីរ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ព្រោះនៅថ្ងៃនោះ ព្រះបានឈប់សម្រាកពីគ្រប់កិច្ចការដែលព្រះអង្គបានបង្កើត។
ក្នុងប្រាំមួយថ្ងៃត្រូវធ្វើការរបស់អ្នក ហើយដល់ថ្ងៃទីប្រាំពីរត្រូវឈប់សម្រាក ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យកូនបាវបម្រើស្រីរបស់អ្នក និងអ្នកប្រទេសក្រៅបានសម្រាកដកដង្ហើមផង។
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាត្រូវធ្វើការ តែថ្ងៃទីប្រាំពីរ គឺជាថ្ងៃសប្ប័ទ ជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា។ អ្នកណាដែលធ្វើការអ្វីនៅថ្ងៃសប្ប័ទ អ្នកនោះនឹងត្រូវស្លាប់។
ថ្ងៃសប្ប័ទនេះជាទីសម្គាល់រវាងយើង និងកូនចៅអ៊ីស្រាអែល ជារៀងរហូត ដ្បិតយើងជាព្រះយេហូវ៉ាបានបង្កើតផ្ទៃមេឃ និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយថ្ងៃទីប្រាំពីរយើងឈប់សម្រាក ក៏ឲ្យបានលំហើយព្រះអង្គ"»។
បើអ្នកឃាត់ជើងអ្នក មិនឲ្យបែរចេញពីថ្ងៃសប្ប័ទ គឺមិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់យើង បើអ្នករាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា ទុកជាថ្ងៃគួរគោរព ព្រមទាំងប្រតិបត្តិតាម ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន ឬស្វែងរកអំណរដល់ខ្លួនអ្នក ឬពោលតែពាក្យរបស់ខ្លួន
ប៉ុន្តែ ព្រះយេស៊ូវឆ្លើយទៅគេថា៖ «ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ»។
តែដល់ថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ ទាំងអ្នក ឬកូនប្រុសកូនស្រីរបស់អ្នក ទាំងបាវបម្រើប្រុស ឬបាវបម្រើស្រី ទាំងគោ ឬលា ឬសត្វរបស់អ្នកណាមួយក្តី ឬអ្នកប្រទេសក្រៅ ដែលនៅជាមួយអ្នកក្តី ដើម្បីឲ្យបាវបម្រើប្រុស និងបាវបម្រើស្រីរបស់អ្នក បានសម្រាកដូចអ្នកដែរ។
ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ នោះក៏បានសម្រាកពីការនឿយហត់ទាំងប៉ុន្មាន ដូចជាព្រះបានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។
ដ្បិតមានកន្លែងមួយ ដែលព្រះអង្គមានព្រះបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ហើយព្រះទ្រង់សម្រាក ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ នៅថ្ងៃទីប្រាំពីរ»។