Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 2:2 - ព្រះគម្ពីរខ្មែរសាកល

2 នៅ​ថ្ងៃ​ទីប្រាំពីរ ព្រះ​បាន​បញ្ចប់​កិច្ចការ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ ហើយ​នៅ​ថ្ងៃ​ទីប្រាំពីរ​នោះ ព្រះអង្គ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ធ្វើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះ‌ទ្រង់​បាន​បញ្ចប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ហើយ​ព្រះ‌អង្គ​ក៏​ឈប់​សម្រាក​ពី​គ្រប់​ទាំង​កិច្ច​ការ​ទាំង​នោះ​នៅ​ថ្ងៃ​ទី​ប្រាំពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ចការ​ទាំង​នោះ​មក ព្រះអង្គ​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 លុះ​ដល់​ថ្ងៃ​ទី​៧ ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​បាន​ហើយ​ជា​ស្រេច ទ្រង់​ក៏​ឈប់​ផ្អាក​សំរាក​នៅ​ថ្ងៃ​ទី​៧​នោះ ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​អុលឡោះ​បង្ហើយ​កិច្ច‌ការ​ដែល​ទ្រង់​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ច‌ការ​ទាំង​នោះ​មក អុលឡោះ​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 2:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទត​ឃើញ​របស់សព្វសារពើ​ដែល​ព្រះអង្គ​បាន​បង្កើត នោះ​មើល៍! វា​ល្អ​ណាស់​។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីប្រាំមួយ​៕


ដូច្នេះ ព្រះ​បាន​ប្រទានពរ​ថ្ងៃ​ទីប្រាំពីរ ហើយ​ញែក​ថ្ងៃនោះ​ជាវិសុទ្ធ ដ្បិត​នៅ​ថ្ងៃនោះ ព្រះ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​និម្មិតបង្កើត និង​ធ្វើ​។


ប្រសិនបើ​ក្នុង​ថ្ងៃសប្ប័ទ អ្នក​បង្វែរ​ជើង​របស់ខ្លួន ក៏មិន​ធ្វើតាម​ការសប្បាយ​របស់ខ្លួន​ក្នុង​ថ្ងៃ​វិសុទ្ធ​របស់យើង ប្រសិនបើ​អ្នក​រាប់​ថ្ងៃសប្ប័ទ​ជា​ទីរីករាយ ហើយ​ឲ្យតម្លៃ​ថ្ងៃ​វិសុទ្ធ​របស់​ព្រះយេហូវ៉ា ប្រសិនបើ​អ្នក​លើកកិត្តិយស​ដល់​ថ្ងៃនោះ ហើយ​មិន​ធ្វើតាម​ផ្លូវ​របស់ខ្លួន ឬ​ស្វែងរក​ការសប្បាយ​របស់ខ្លួន ឬ​ពោល​ពាក្យ​តាមគំនិតខ្លួនឯង​នោះ​ទេ


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“រហូតមកដល់​ពេលនេះ ព្រះ​បិតា​របស់ខ្ញុំ​ធ្វើការ ហើយខ្ញុំក៏​ធ្វើការ​ដែរ”។


ជាការពិត អ្នក​ដែល​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់​ព្រះ ក៏​បាន​សម្រាក​ពី​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន​ដែរ ដូចដែល​ព្រះ​បាន​សម្រាក​ពី​កិច្ចការ​របស់ព្រះអង្គ​។


ដ្បិត​ចំពោះ​ថ្ងៃ​ទីប្រាំពីរ ព្រះអង្គ​មានបន្ទូល​នៅកន្លែងមួយ​ក្នុងគម្ពីរ​យ៉ាងដូច្នេះ​ថា​: “នៅ​ថ្ងៃ​ទីប្រាំពីរ ព្រះ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់​ព្រះអង្គ”


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម