ទន្លេទីមួយឈ្មោះ ពិសុន ជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស
លោកុប្បត្តិ 2:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមាសដែលមកពីស្រុកនោះ មានគុណភាពល្អ មានទាំងជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ ព្រះគម្ពីរខ្មែរសាកល ហើយមាសរបស់ស្រុកនោះល្អ ក៏មានជ័រប្ដេលាម និងត្បូងផ្កាយនៅទីនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាសនៅស្រុកនេះមានគុណភាពល្អ ហើយក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាសដែលមកពីស្រុកនោះជាមាសយ៉ាងល្អ ក៏មានទាំងប្តេល្លាម នឹងត្បូងអូនីក្សផង អាល់គីតាប ដ៏មានគុណភាពយ៉ាងល្អបំផុត ហើយក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ |
ទន្លេទីមួយឈ្មោះ ពិសុន ជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស
មិនអាចយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាបានឡើយ។
ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាងសម្រាប់ដាំនៅអេផូឌ និងសម្រាប់ប្រដាប់បាំងដើមទ្រូង។
ក្នុងជួរទីបួន មានត្បូងបេរីលមួយ ត្បូងអូនីក្សមួយ និងមណីជោតិមួយ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស។
ជួរទីបួន មានត្បូងបេរីលមួយគ្រាប់ ត្បូងអូនីក្សមួយគ្រាប់ និងកែវមណីជោតិមួយគ្រាប់។ ត្បូងទាំងនេះបានដាំចុះក្នុងគ្រោងមាស។
ពីដើម អ្នកបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ អ្នកបានប្រដាប់កាយដោយត្បូងដ៏មានតម្លៃគ្រប់មុខ គឺសាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណីជោតិ កណ្តៀង មរកត បារកេត និងមាស ឯក្រាប់ និងខ្លុយរបស់អ្នក បានត្រៀមទុកសម្រាប់អ្នកតាំងពីថ្ងៃដែលអ្នកកើតមក។