Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 11:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 រីឯ​នំ​ម៉ាណា​នេះ​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង មាន​សម្បុរ​ដូច​ជា​ជ័រ​ប្ដេល្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នំ​ម៉ាណា​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង ស និង​មាន​ពណ៌​ភ្លឺ​ថ្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រីឯ​នំ​ម៉ាន៉ា​នោះ មាន​ភាព​ដូច​ជា​គ្រាប់​ល្ង មាន​សម្បុរ​ដូច​ជា​កែវ‌មុក្តា

សូមមើលជំពូក ចម្លង

អាល់គីតាប

7 នំ​ម៉ាណា​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង ស និង​មាន​ពណ៌​ភ្លឺ​ថ្លា។

សូមមើលជំពូក ចម្លង




ជន‌គណនា 11:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មាស​ដែល​មក​ពី​ស្រុក​នោះ មាន​គុណ​ភាព​ល្អ មាន​ទាំង​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។


លោក​ប្រាប់​គេ​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដ្បិត​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​សប្ប័ទ ជា​ថ្ងៃ​ឈប់​សម្រាក​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា អ្វី​ដែល​ត្រូវ​ដុត នោះ​ដុត​ទៅ ហើយ​អ្វី​ដែល​ត្រូវ​ស្ងោរ នោះ​ស្ងោរ​ទៅ ឯ​អាហារ​ដែល​នៅ​សល់ ត្រូវ​ទុក​មួយ​ឡែក​សម្រាប់​ព្រឹក​ស្អែក»។


ពួក​វង្ស​អ៊ីស្រា‌អែល​ក៏​ហៅ​នំ​នោះ​ថា "ម៉ាណា" នំ​នោះ​មើល​ទៅ​មាន​សណ្ឋាន​ដូច​ជា​គ្រាប់​ល្ង មាន​ពណ៌​ស ហើយ​មាន​រស​ជាតិ​ដូច​នំ​ដែល​ធ្វើ​ពី​ទឹក​ឃ្មុំ។


ប្រជាជន​នាំ​គ្នា​ចេញ​ទៅ​រើស​យក​មក កិន​នឹង​ត្បាល់​កិន ឬ​បុក​ក្នុង​ត្បាល់​បុក រួច​ចម្អិន​ក្នុង​ឆ្នាំង​ធ្វើ​ជា​នំ ហើយ​មាន​រស‌ជាតិ​ដូច​ជា​នំ​ដែល​គេ​ដុត​ដោយ​ប្រេង​អូលីវ។


អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ នៅ​លើ​ក្រួស​នោះ​មាន​ឆ្លាក់​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​លែង​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម