ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ងើប​មុខ​ឡើង ហើយ​មើលទៅ​ឃើញ​បុរស​បី​នាក់​ឈរ​នៅ​ពី​មុខ។ កាល​លោក​ឃើញ​បុរស​ទាំង​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ហើយ​ក្រាប​រាប​នឹង​ដី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ងើបភ្នែកឡើង​ក៏​ឃើញ នោះ​មើល៍! មាន​បុរស​បី​នាក់​ឈរ​នៅចំពោះមុខ​គាត់​! នៅពេល​ឃើញ​ដូច្នោះ គាត់​ក៏​រត់​ពី​មាត់ទ្វារ​រោង​ទៅ​ជួប​ពួកគេ ហើយ​ក្រាបមុខដល់ដី

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​លោក។ ពេល​ឃើញ​បុរស​បី​នាក់​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ក្រាប​ដល់​ដី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ងើប​ភ្នែក​ឡើង ក៏​មើល​ឃើញ​មនុស្ស​៣​នាក់​ឈរ​នៅ​ចំពោះ​មុខ កាល​គាត់​ឃើញ​ដូច្នោះ នោះ​គាត់​រត់​ពី​មាត់​ទ្វារ​ត្រសាល​ទៅ​ទទួល ដោយ​ក្រាប​រាប​នឹង​ដី

សូមមើលជំពូក

អាល់គីតាប

គាត់​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​គាត់។ ពេល​ឃើញ​បុរស​បី​នាក់​នោះ គាត់​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប​ក្រាប​ដល់​ដី

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​អាប់‌រ៉ាម​ក៏​ក្រាប​ផ្កាប់​មុខ ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖


បន្ទាប់​មក បុរស​ទាំង​បី​បាន​ក្រោក​ចេញ​ពី​ទី​នោះ ហើយ​មើល​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ លោក​អ័ប្រា‌ហាំ​ក៏​ទៅ​ជា‌មួយ​ដែរ ដើម្បី​ជូន​ដំណើរ​ពួក​លោក។


ដូច្នេះ បុរស​ទាំង​នោះ​ក៏​បែរ​ចេញ​ពីទី​នោះ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម តែ​លោក​អ័ប្រា‌ហាំ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដដែល។


លោក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន‌បើ​ខ្ញុំ​ប្របាទ​បាន​ប្រកប​ដោយ​‌គុណ​នៅ​ចំពោះ​លោក សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។


នៅ​ពេល​ល្ងាច ទេវតា​ទាំង​ពីរ​បាន​ទៅ​ដល់​ក្រុង​សូដុម ហើយ​ឡុត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ កាល​ឡុត​ឃើញ​ទេវតា​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។


ពេល​នោះ លោក​អ័ប្រា‌ហាំ​ក្រាប​ចុះនៅ​ចំពោះមុខពួក​អ្នក​ស្រុក​នោះ។


លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​ពួក​កូន​ចៅ​ហេត ដែល​នៅ​ស្រុក​នោះ។


ល្ងាច​មួយ លោក​អ៊ី​សាក​ចេញ​ទៅ​សញ្ជឹង​គិត​នៅ​ទី​វាល គាត់​ក្រឡេក​ភ្នែក​មើល​ទៅ ឃើញ​មាន​សត្វ​អូដ្ឋ​ដើរ​ចូល​មក។


លោក​យ៉ាកុប​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​ជាមួយ​លោក​រហូត​ដល់​ភ្លឺ។


នៅ​គ្រា​នោះ លោក​យ៉ូសែប​ជា​ទេសា‌ភិបាល​លើ​ស្រុក​នោះ គឺ​លោក​ជា​អ្នក​ដែល​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​នៅ​ផែន​ដី។ បងៗ​របស់​លោក​យ៉ូសែប​នាំ​គ្នា​ចូល​មក ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។


កាល​លោក​យ៉ូសែប​បាន​មក​ដល់​ផ្ទះ ពួក​គេ​ក៏​យក​ជំនូន​ដែល​គេ​បាន​កាន់​ចូល​មក​ក្នុង​ផ្ទះ ជូន​ដល់​លោក ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​លោក។


ពួក​គេ​ឆ្លើយ​ថា៖ «ប្របាទ​លោក​ម្ចាស់ ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​ទេ ហើយ​ក៏​សុខ​សប្បាយ​ដែរ»។ រួច​គេ​ក៏​ឱន​ក្បាល​គោរព​លោក។


យូដា និង​បង‌ប្អូន​របស់​គាត់ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ឯ​លោក​ក៏​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។


បន្ទាប់​មក លោក​យ៉ូសែប​នាំ​កូន​ទាំង​ពីរ​ចេញ​ពីលើ​ភ្លៅ​ឪពុក រួច​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។


ពេល​ពួក​ហោរា​ពី​ក្រុង​យេរីខូរ​ឈរ​មើល​ឃើញ​ពី​ត្រើយ​ម្ខាង គេ​ពោល​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា​បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ» ពួក​គេ​បាន​មក​ទទួល​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក។


ចូរ​ជួយ​ផ្គត់‌ផ្គង់​ដល់​ពួក​បរិសុទ្ធ​ដែល​ខ្វះខាត ចូរ​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​រាក់​ទាក់។


កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ ដ្បិត​ដោយ​ការ​ទទួល​រាក់​ទាក់​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា មិន​ទាំង​ដឹង​ខ្លួន។


កាល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូរ លោក​ងើប​ភ្នែក​ឡើង ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច។ លោក​យ៉ូស្វេ​ចូល​ទៅ​ជិត សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»


ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដោយ​ឥត​ត្អូញ‌ត្អែរ​ឡើយ។


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​ប្រពន្ធ​គាត់​ឃើញ ហើយ​ប្រាប់​ថា៖ «មើល៍ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ តែ​នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។


នោះ​នាង​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ?»