តែអ្នកសំណព្វរបស់ព្រះទូលឆ្លើយថា៖ «ទោះបើព្រះករុណាប្រទានដំណាក់ទ្រង់មួយចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ
លោកុប្បត្តិ 14:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងមិនយកអ្វីសោះឡើយ សូម្បីតែចេសមួយសរសៃ ខ្សែស្បែកជើងមួយ ឬអ្វីៗដែលជារបស់ព្រះករុណាឡើយ ក្រែងព្រះករុណាមានរាជឱង្ការថា "យើងបានធ្វើឲ្យអាប់រ៉ាមក្លាយជាអ្នកមាន"។ ព្រះគម្ពីរខ្មែរសាកល ថាខ្ញុំព្រះបាទនឹងមិនយករបស់ណាមួយដែលជារបស់ព្រះករុណាឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយក៏ដោយ ក្រែងលោព្រះករុណាមានរាជឱង្ការថា: ‘យើងបានធ្វើឲ្យអាប់រ៉ាមក្លាយជាអ្នកមាន’។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំមិនយកអ្វីៗដែលជាសម្បត្តិរបស់ព្រះករុណាសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ទូលបង្គំមិនយកដែរ កុំឲ្យព្រះករុណាមានរាជឱង្ការថា “យើងបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានបន្ទូលថា អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន អាល់គីតាប ខ្ញុំមិនយកអ្វីៗដែលជាសម្បត្តិរបស់ស្តេចសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ខ្ញុំមិនយកដែរ កុំឲ្យស្តេចមានប្រសាសន៍ថា “យើងបានធ្វើឲ្យអ៊ីប្រាំទៅជាអ្នកមាន”។ |
តែអ្នកសំណព្វរបស់ព្រះទូលឆ្លើយថា៖ «ទោះបើព្រះករុណាប្រទានដំណាក់ទ្រង់មួយចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ
ប៉ុន្តែ លោកឆ្លើយតបថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ» ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ។
កេហាស៊ី ជាអ្នកបម្រើរបស់អេលីសេ ជាអ្នកសំណព្វរបស់ព្រះ គាត់នឹកថា៖ «មើល៍ ចៅហ្វាយខ្ញុំបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ខ្ញុំនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោក»។
មើល៍ នេះជាលើកទីបីហើយដែលខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមកជួបអ្នករាល់គ្នា ហើយខ្ញុំមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ ព្រោះខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នា ក្រៅពីអ្នករាល់គ្នានោះឡើយ ដ្បិតមិនគួរឲ្យកូនចៅប្រមូលទុកសម្រាប់ឪពុកម្តាយទេ គឺឪពុកម្តាយវិញទេតើ ដែលត្រូវប្រមូលទុកសម្រាប់កូន។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។