ក្រោយកំណើតថេរ៉ាមក គាត់រស់នៅបានមួយរយដប់ប្រាំបួនឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
លោកុប្បត្តិ 11:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលថេរ៉ាមានអាយុចិតសិបឆ្នាំ គាត់បង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។ ព្រះគម្ពីរខ្មែរសាកល ថេរ៉ារស់នៅបាន ៧០ ឆ្នាំ គាត់ក៏បង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកថេរ៉ាអាយុចិតសិបឆ្នាំ លោកបង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថេរ៉ាអាយុបាន៧០ឆ្នាំ រួចគាត់បង្កើតបានអាប់រ៉ាម ណាឃរ នឹងហារ៉ាន អាល់គីតាប ពេលថេរ៉ាអាយុចិតសិបឆ្នាំ គាត់បង្កើតបានអ៊ីប្រាំ ណាឃរ និងហារ៉ាន។ |
ក្រោយកំណើតថេរ៉ាមក គាត់រស់នៅបានមួយរយដប់ប្រាំបួនឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
យូដាជាកូនយ៉ាកុប យ៉ាកុបជាកូនអ៊ីសាក អ៊ីសាកជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ា ថេរ៉ាជាកូនណាឃរ
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា "ពីដើម បុព្វបុរសរបស់អ្នករាល់គ្នារស់នៅខាងនាយទន្លេអឺប្រាត គឺថេរ៉ា ជាឪពុករបស់អ័ប្រាហាំ និងណាឃរ ហើយគេបានគោរពប្រតិបត្តិព្រះដល់ដទៃ។