លោកុប្បត្តិ 1:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺឲ្យគ្រប់គ្រងនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីភាពងងឹត រួចព្រះទតឃើញថាល្អ។ ព្រះគម្ពីរខ្មែរសាកល និងដើម្បីគ្រប់គ្រងលើពេលថ្ងៃ និងពេលយប់ ព្រមទាំងដើម្បីញែកពន្លឺចេញពីភាពងងឹតផង។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យមានអំណាចនៅពេលថ្ងៃ នឹងពេលយប់ ហើយឲ្យញែកពន្លឺចេញពីងងឹត រួចទ្រង់ឃើញថាជាល្អ អាល់គីតាប ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ អុលឡោះឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ |
ព្រះអាទិត្យរះពីជើងមេឃម្ខាង ហើយត្រាច់ចរវង់ទៅដល់ជើងមេឃម្ខាង គ្មានអ្វីកំបាំងពីកម្ដៅព្រះអាទិត្យបានឡើយ។
ព្រះដែលប្រទានព្រះអាទិត្យ សម្រាប់ជាពន្លឺនៅពេលថ្ងៃ ហើយតាំងរបៀបនៃព្រះចន្ទ និងតារាទាំងប៉ុន្មានសម្រាប់បំភ្លឺនៅពេលយប់ ជាព្រះដែលបណ្ដាលឲ្យសមុទ្រកម្រើកឡើង ដល់ម៉្លេះបានជាឮសន្ធឹករលក ដែលព្រះនាមព្រះអង្គជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖