ដើម្បីថ្វាយតង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលសម្រាប់តង្វាយដុត រាល់ព្រឹក រាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ដែលព្រះអង្គបានបង្គាប់ដល់ពួកអ៊ីស្រាអែល។
លេវីវិន័យ 9:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយលោកក៏ថ្វាយតង្វាយម្សៅដែរ លោកយកមួយក្តាប់ទៅដុតលើអាសនា ជាក្តាប់ផ្សេងពីតង្វាយដុតពេលព្រឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកថ្វាយតង្វាយម្សៅ ដោយយកម្សៅមួយក្ដាប់ដុតនៅលើអាសនៈ បន្ថែមពីលើតង្វាយដុតទាំងមូល ដែលគេថ្វាយនៅពេលព្រឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយលោកក៏ថ្វាយដង្វាយម្សៅដែរ លោកយក១ក្តាប់ទៅដុតលើអាសនា ជាក្តាប់ផ្សេងពីដង្វាយដុតពេលព្រឹក អាល់គីតាប គាត់ជូនជំនូនម្សៅ ដោយម្សៅមួយក្តាប់យកម្សៅមួយក្តាប់ដុតនៅលើអាសនៈ បន្ថែមពីលើគូរបានដុតដែលគេធ្វើនៅពេលព្រឹក។ |
ដើម្បីថ្វាយតង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលសម្រាប់តង្វាយដុត រាល់ព្រឹក រាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ដែលព្រះអង្គបានបង្គាប់ដល់ពួកអ៊ីស្រាអែល។
ព្រះបាទសាឡូម៉ូនបានចាត់សារទៅស្តេចហ៊ីរ៉ាម នៅក្រុងទីរ៉ុសថា៖ «ពីដើម ទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយព្រះបាទដាវីឌ ជាបិតាទូលបង្គំ សម្រាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះ ក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ។
រួចពួកកូនលោកអើរ៉ុននឹងដុតរបស់ទាំងនោះនៅលើតង្វាយដុត ដែលកំពុងតែឆេះលើឧសនៅលើអាសនា គឺជាតង្វាយដុតសម្រាប់ក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
លុះដល់ថ្ងៃទីប្រាំបី លោកម៉ូសេក៏ហៅលោកអើរ៉ុន និងពួកកូនលោកមក ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ និងផឹកឈាមកូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។