គេបានយកសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើសម្លៀកបំពាក់សម្រាប់ការងារក្នុងទីបរិសុទ្ធ។ គេក៏បានធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអើរ៉ុន ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
លេវីវិន័យ 8:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេក៏ធ្វើតាមដែលព្រះយេហូវ៉ាបង្គាប់មក ឯក្រុមជំនុំគេមូលគ្នានៅមាត់ទ្វារត្រសាលជំនុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺលោកប្រមូលជនជាតិអ៊ីស្រាអែល ឲ្យមកជួបជុំគ្នានៅត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ធ្វើតាមដែលព្រះយេហូវ៉ាបង្គាប់មក ឯពួកជំនុំគេមូលគ្នានៅមាត់ទ្វារត្រសាលជំនុំ អាល់គីតាប ម៉ូសាធ្វើតាមបង្គាប់របស់អុលឡោះតាអាឡា គឺគាត់ប្រមូលជនជាតិអ៊ីស្រអែល ឲ្យមកជួបជុំគ្នានៅត្រង់ទ្វារជំរំជួបអុលឡោះតាអាឡា។ |
គេបានយកសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើសម្លៀកបំពាក់សម្រាប់ការងារក្នុងទីបរិសុទ្ធ។ គេក៏បានធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអើរ៉ុន ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
គេយកខ្សែមកចងប្រដាប់បាំងទ្រូង ភ្ជាប់នឹងអេផូឌដោយសារក្រវិលទាំងនោះ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែក្រវាត់របស់អេផូឌ ហើយកុំឲ្យរបូតចេញពីអេផូឌ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
គឺចង្ក្រង់មួយផ្លែទទឹមមួយ ចង្ក្រង់មួយផ្លែទទឹមមួយ នៅគ្រប់ជុំវិញជាយអាវសម្រាប់ការងារ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ហើយខ្សែក្រវាត់ពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប៉ាក់ជាពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ខ្សែក្រវាត់ក៏ធ្វើបែបដូចគ្នា ព្រមទាំងដាក់ភ្ជាប់នឹងអេផូឌដែរ គឺបានធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
គេដាក់ភ្ជាប់នៅលើខ្សែស្មារបស់អេផូឌ សម្រាប់ជាទីរំឭកដល់ពួកកូនរបស់អ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
រួចលោកនាំយកពួកកូនលោកអើរ៉ុនមកបំពាក់អាវខ្លី ហើយក្រវាត់ខ្សែក្រវាត់ ព្រមទាំងពាក់ឈ្នួតផង ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
ប៉ុន្តែ តួគោនោះ និងស្បែក សាច់ ហើយនិងលាមក លោកដុតក្នុងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
លោកម៉ូសេក៏យកទ្រូងទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះហើយជាចំណែករបស់លោកម៉ូសេក្នុងចៀមឈ្មោលដែលសម្រាប់ពិធីតាំងជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់ប្រាំពីរយប់ប្រាំពីរថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះ»។
នោះលោកម៉ូសេក៏ប្រាប់ដល់ក្រុមជំនុំថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបង្គាប់ឲ្យធ្វើ»។
ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ដ្បិតសេចក្តីដែលខ្ញុំបានបង្រៀនអ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន ទ្រង់បានយកនំបុ័ងមក
ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលមក គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ
អស់ទាំងសេចក្ដីដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា នោះត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែម ឬបន្ថយអ្វីឡើយ»។