Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 39:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គេ​យក​ខ្សែ​មក​ចង​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​អេផូឌ​ដោយ‌សារ​ក្រវិល​ទាំង​នោះ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​ក្រវាត់​របស់​អេផូឌ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អេផូឌ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គេ​យក​ខ្សែ​ពណ៌​ស្វាយ​ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អាវ​អេផូដ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គេ​ក៏​យក​ខ្សែ​ខៀវ​មក​ចង​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​អេផូឌ​ដោយ‌សារ​ក្រវិល​ទាំង​នោះ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​ក្រវាត់​របស់​អេផូឌ កុំ​ឲ្យ​របូត​ចេញ​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គេ​យក​ខ្សែ​ពណ៌​ស្វាយ​ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អាវ​អេផូដ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក ចម្លង




និក្ខមនំ 39:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្បូង​អូនីក្ស ហើយ​ត្បូង​គ្រប់​យ៉ាង​សម្រាប់​ដាំ​នៅ​អេផូឌ និង​សម្រាប់​ប្រដាប់​បាំង​ដើម​ទ្រូង។


ខ្សែ​ក្រវាត់​ដែល​ជាប់​នឹង​អេផូឌ ហើយ​សម្រាប់​ចង​ភ្ជាប់​គ្នា នោះ​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​ធ្វើ​ពី​មាស និង​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់។


គេ​ធ្វើ​ក្រវិល​មាស​ពីរ​ទៀត ដាក់​ភ្ជាប់​ពី​ក្រោម​ខាង​មុខ​ខ្សែ​ស្មា ជិត​កន្លែង​ដែល​ខ្សែ​ស្មា បាន​ភ្ជាប់​នឹង​អេផូឌ នៅ​ខាង​លើ​អេផូឌ។


គេ​ក៏​ធ្វើ​អាវ​វែង​របស់​អេផូឌ ត្បាញ​ជា​សំពត់​សុទ្ធ​តែ​ពណ៌​ផ្ទៃ​មេឃ


បន្ទាប់​មក ព្រះ‌យេស៊ូវ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​គេ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ។


ដ្បិត​សេចក្តី​ល្ងី‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​ប្រាជ្ញា​របស់​មនុស្ស ហើយ​ភាព​ទន់​ខ្សោយ​របស់​ព្រះ ក៏​មាន​កម្លាំង​លើស​ជាង​កម្លាំង​របស់​មនុស្ស​ដែរ។


ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ល្ងី‌ល្ងើ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ខ្សោយ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម