ហើយត្រូវយកនំបុ័ងមួយដុំ នំលាយប្រេងមួយ និងនំក្រៀបមួយពីកញ្ច្រែងដាក់នំឥតដំបែ ដែលនៅចំពោះព្រះយេហូវ៉ា
លេវីវិន័យ 8:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចយកនំឥតដំបែមួយ នំបុ័ងលាបដោយប្រេងមួយ និងនំក្រៀបមួយ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ និងស្មាស្តាំនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចយកនំប៉័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀប ទៅដាក់នៅលើខ្លាញ់ និងភ្លៅស្ដាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយកនំឥតដំបែ១ នំបុ័ងលាបដោយប្រេង១ នឹងនំក្រៀប១ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ ហើយនឹងស្មាស្តាំនោះ អាល់គីតាប រួចយកនំបុ័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះអុលឡោះតាអាឡា នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀបទៅដាក់នៅលើខ្លាញ់ និងភ្លៅស្តាំ។ |
ហើយត្រូវយកនំបុ័ងមួយដុំ នំលាយប្រេងមួយ និងនំក្រៀបមួយពីកញ្ច្រែងដាក់នំឥតដំបែ ដែលនៅចំពោះព្រះយេហូវ៉ា
រួចលោកយកខ្លាញ់កន្ទុយ និងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង និងស្រទាប់ថ្លើម អង្គញ់ទាំងពីរ និងខ្លាញ់របស់អង្គញ់នោះ និងស្មាខាងស្តាំមក។
ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។
មានទីសម្គាល់ និងការអស្ចារ្យជាច្រើនកើតឡើងក្នុងចំណោមប្រជាជន តាមរយៈពួកសាវក ហើយគេទាំងអស់មូលចិត្តគ្នាតែមួយ នៅក្នុងថែវព្រះបាទសាឡូម៉ូន
ដ្បិតមានព្រះតែមួយ ហើយមានអ្នកកណ្ដាលតែមួយ រវាងព្រះនឹងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវ ដែលជាមនុស្ស