ប៉ុន្ដែ អ្នកមិនត្រូវបរិភោគសាច់ដែលនៅមានជីវិតឡើយ គឺសាច់ដែលជាប់មានឈាមរបស់វា។
លេវីវិន័យ 7:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមិនត្រូវបរិភោគឈាមយ៉ាងណានៅក្នុងទីលំនៅរបស់អ្នករាល់គ្នាណាមួយឡើយ ទោះទាំងឈាមរបស់សត្វហើរ ឬឈាមនៃសត្វជើងបួនក្តី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្ដី មិនត្រូវបរិភោគឈាមរបស់សត្វចតុប្បាទ ឬសត្វស្លាបឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមិនត្រូវបរិភោគឈាមយ៉ាងណានៅក្នុងទីលំនៅរបស់ឯងរាល់គ្នាណាមួយឡើយ ទោះទាំងឈាមរបស់សត្វហើរ ឬឈាមនៃសត្វជើង៤ក្តី អាល់គីតាប ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្តី មិនត្រូវបរិភោគឈាមរបស់សត្វចតុបាទឬសត្វស្លាបឡើយ។ |
ប៉ុន្ដែ អ្នកមិនត្រូវបរិភោគសាច់ដែលនៅមានជីវិតឡើយ គឺសាច់ដែលជាប់មានឈាមរបស់វា។
រីឯកូនដំបូងរបស់គោ និងចៀម នោះក៏ត្រូវឲ្យមកយើងដែរ គឺត្រូវទុកឲ្យនៅជាមួយមេរបស់វារយៈពេលប្រាំពីរថ្ងៃ លុះដល់ថ្ងៃទីប្រាំបី នោះត្រូវឲ្យមកយើង។
ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាស៊ីសាច់ដែលជាប់ទាំងឈាម ក៏ងើបភ្នែកមើលទៅរូបព្រះទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយកម្ចាយឈាមផង ដូច្នេះ តើអ្នករាល់គ្នានឹងបានស្រុកនេះឬ?
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង។
នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណរបស់អ្នករាល់គ្នាតទៅ នៅគ្រប់ទីកន្លែងណាដែលអ្នករាល់គ្នាតាំងទីលំនៅ គឺថា អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមឡើយ។
ដ្បិតអ្នកណាដែលបរិភោគខ្លាញ់របស់សត្វ ជាសត្វដែលមនុស្សតែងធ្លាប់យកមកថ្វាយ ជាតង្វាយដុតដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។
អ្នកណាដែលបរិភោគឈាមអ្វីក៏ដោយ អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន"»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ និងផឹកឈាមកូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។
គឺយើងគួរសរសេរទៅប្រាប់គេ ឲ្យចៀសវាងត្រឹមតែម្ហូបអាហារដែលសែនបានដល់រូបព្រះ ដែលនាំឲ្យស្មោកគ្រោក អំពើសហាយស្មន់ សត្វដែលសម្លាប់ដោយច្របាច់ក និងឈាមប៉ុណ្ណោះបានហើយ
គឺឲ្យចៀសវាងតែម្ហូបអាហារដែលបានសែនដល់រូបព្រះ ឈាម សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់។ ប្រសិនបើអ្នករាល់គ្នាចៀសវាងរបស់ទាំងនេះបាន នោះប្រពៃហើយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខ»។
នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ
ចូរប្រយ័ត្ន កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយអ្នកមិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។
ដ្បិតអ្វីៗទាំងអស់ដែលព្រះបានបង្កើតមក សុទ្ធតែល្អទាំងអស់ ហើយមិនត្រូវចោលមួយណាឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ