ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 7:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​របស់​អ្វី​ដែល​សល់​ពី​សាច់​នៃ​យញ្ញ‌បូជា​ក្នុង​ថ្ងៃ​ទី​បី នោះ​ត្រូវ​ដុត​ក្នុង​ភ្លើង​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ បើ​មាន​សាច់​នៃ​យញ្ញ‌បូជា​នេះ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី គេ​ត្រូវ​តែ​ដុត​វា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​របស់​អ្វី​ដែល​សល់​ពី​សាច់​នៃ​យញ្ញ‌បូជា​ក្នុង​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​ទៅ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ បើ​មាន​សាច់​នៃ​គូរបាន​នេះ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី គេ​ត្រូវ​តែ​ដុត​វា។

សូមមើលជំពូក



លេវី‌វិន័យ 7:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ថ្ងៃ​ទី​បី លោក​អ័ប្រា‌ហាំ​ងើប​មុខ​ឡើង ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។


កុំ​ឲ្យ​មាន​សល់​ដល់​ព្រឹក​ស្អែក បើ​មាន​សល់​អ្វី​ដល់​ព្រឹក​នោះ ត្រូវ​ដុត​ចោល។


ហើយ​រៀប​ចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​ទី​បី ដ្បិត​នៅ​ថ្ងៃ​ទី​បី​នោះ ព្រះ‌យេហូវ៉ា​នឹង​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ។


រីឯ​សាច់ ស្បែក និង​លា​មក​របស់​វា ត្រូវ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ ព្រោះ​ជា​តង្វាយ​លោះ​បាប។


ប្រសិន‌បើ​មាន​សាច់​សល់​ពី​ពិធី​នោះ ឬ​នំបុ័ង​បាន​នៅ​សល់​រហូត​ដល់​ព្រឹក នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​ក្នុង​ភ្លើង មិន​ត្រូវ​បរិ‌ភោគ​ឡើយ ដ្បិត​ជា​អាហារ​បរិសុទ្ធ។


នៅ​តែ​ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រោស​ពួក​យើង​ឲ្យ​បាន​សះ​ស្បើយ នៅ​ថ្ងៃ​ទីបី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ចំពោះ​ព្រះ‌អង្គ។


លោក​ម៉ូសេ​ក៏​ខំ​រក​ពពែ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ តែ​ឃើញ​ថា គេ​បាន​ដុត​ទៅ​ហើយ នោះ​លោក​ក៏​ខឹង​នឹង​អេលាសារ និង​អ៊ីថា‌ម៉ារ ជា​កូន​លោក​អើរ៉ុន ដែល​នៅ​សល់ ហើយ​សួរ​ថា៖


ត្រូវ​តែ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​ដែល​ថ្វាយ ហើយ​នៅ​ថ្ងៃ​ស្អែក​ក៏​បាន តែ​បើ​មាន​អ្វី​នៅ​សល់​ដល់​ថ្ងៃ​ទី​បី នោះ​ត្រូវ​ដុត​ក្នុង​ភ្លើង​វិញ។


ប្រសិន‌បើ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​ទី​បី នោះ​ជា​សេចក្ដី​ខ្ពើម​ឆ្អើម​ហើយ ព្រះ‌អង្គ​មិន​ទទួល​តង្វាយ​នោះ​ទេ


ហើយ​ថា ព្រះ‌អង្គ​ត្រូវ​គេ​ប​ញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​បទ​គម្ពីរ