ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមនោះ ហើយយកខ្លះប្រឡាក់នៅស្នែងអាសនា រួចឈាមដែលនៅសល់ទាំងប៉ុន្មានត្រូវចាក់នៅជើងអាសនា។
លេវីវិន័យ 4:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវយកឈាមដោយម្រាមដៃទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យសង្ឃយកឈាម ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា អាល់គីតាប អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។ |
ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមនោះ ហើយយកខ្លះប្រឡាក់នៅស្នែងអាសនា រួចឈាមដែលនៅសល់ទាំងប៉ុន្មានត្រូវចាក់នៅជើងអាសនា។
ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងលើកតម្កើងក្រឹត្យវិន័យ ហើយឲ្យមានកិត្តិសព្ទ ដោយយល់ដល់សេចក្ដីសុចរិតរបស់ព្រះអង្គ។
រួចយកឈាមទៅប្រឡាក់នៅស្នែងអាសនា ដែលនៅចំពោះព្រះយេហូវ៉ាខាងក្នុងត្រសាលជំនុំ ហើយត្រូវចាក់ឈាមទាំងអស់ នាជើងអាសនាតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ។
សង្ឃត្រូវយកឈាមនៃតង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនាតង្វាយដុតនោះ។
សង្ឃត្រូវឲ្យម្នាក់យកឈាមនៃតង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា។
សង្ឃត្រូវយកឈាមទៅប្រឡាក់នៅស្នែងអាសនាគ្រឿងក្រអូប ដែលនៅក្នុងត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា រួចត្រូវចាក់ឈាមគោនោះទាំងអស់ នាជើងអាសនាតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ។
រួចប្រោះឈាមនៃតង្វាយលោះបាបនោះនៅចំហៀងអាសនា ហើយត្រូវសម្រក់ឈាមដែលសល់ទាំងប៉ុន្មាននៅជើងអាសនាវិញ នេះហើយជាតង្វាយលោះបាប។
នោះលោកម៉ូសេក៏សម្អាតអាសនា លោកយកឈាម ដោយម្រាមដៃ ទៅប្រឡាក់លើស្នែងអាសនាជុំវិញ រួចចាក់ឈាមនៅត្រង់ជើងអាសនា ទាំងញែកជាបរិសុទ្ធ ដើម្បីឲ្យបានធួននឹងអាសនានោះ។
ហើយពួកកូនលោកក៏យកឈាមមកជូន នោះលោកជ្រលក់ម្រាមដៃទៅក្នុងឈាម យកទៅប្រឡាក់នៅស្នែងអាសនា រួចចាក់ឈាមទាំងប៉ុន្មាននៅត្រង់ជើងអាសនា។
ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត ដល់អស់អ្នកដែលជឿ។
អ្វីៗទាំងអស់កើតមានឡើងដោយសារព្រះអង្គ ហើយដោយព្រះអង្គចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យព្រះអង្គបានធ្វើឲ្យម្ចាស់នៃការសង្គ្រោះ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក។