ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 27:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន​បើ​សត្វ​វិញ គឺ​ជា​សត្វ​ដែល​គេ​តែង​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​គ្រប់​ទាំង​តង្វាយ​យ៉ាង​នោះ​ដែល​អ្នក​ណា​ថ្វាយ ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​យក​សត្វ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សក្ការៈ​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​ជា​សត្វ​វិញ គឺ​ជា​សត្វ​ដែល​គេ​តែង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​គ្រប់​ទាំង​ដង្វាយ​យ៉ាង​នោះ​ដែល​អ្នក​ណា​ថ្វាយ ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​យក​សត្វ​មក​ជូនអុលឡោះ‌តាអាឡា ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សក្ការៈ​ជូន​អុលឡោះ។

សូមមើលជំពូក



លេវី‌វិន័យ 27:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​និយាយ​ឥត​បើ​គិត​ថា «នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ» រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។


កុំ​បើក​មាត់​ឯង​បណ្ដាល​ឲ្យ​រូប​សាច់​ឯង​ធ្វើ​បាប​ឡើយ ក៏​កុំ​ឲ្យ​ពោល​នៅ​មុខ​ទេវតា​ថា នេះ​ជា​ការ​ច្រឡំ​ទេ តើ​ចង់​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ ដោយ​សំឡេង​ឯង ហើយ​បំផ្លាញ​ការ​នៃ​ដៃ​ឯង​ធ្វើ​ឬ?


មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។


និង​ផ្លាស់​ប្តូរ​សត្វ​ល្អ​នឹង​សត្វ​អាក្រក់ ឬ​អាក្រក់​នឹង​ល្អ​មិន​បាន​ឡើយ ឬ​ប្រសិន‌បើ​គេ​ចង់​ប្តូរ​សត្វ​នឹង​សត្វ​យ៉ាង​ណា នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ក៏​ត្រូវ​បាន​ញែក​ទុក​ជា​បរិសុទ្ធ​ទាំង​ពីរ​រូប


តែ​បើ​អ្នក​នោះ​ក្រ​ពេក គ្មាន​ល្មម​នឹង​សង​តាម​តម្លៃ​ដែល​អ្នក​គិត នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​សង្ឃ​ត្រូវ​គិត​ថ្លៃ តាម​កម្លាំង​របស់​អ្នក​ដែល​ជាប់​បំណន់​នោះ​វិញ។


«បើ​អ្នក​ណា​ប្រព្រឹត្ត​រំលង​ច្បាប់ ដោយ​ធ្វើ​បាប​ចំពោះ​របស់​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ដោយ​ឥត​បាន​ដឹង នោះ​ត្រូវ​នាំ​យក​តង្វាយ​ដែល​សម្រាប់​ការ​រំលង​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ​ប្រាក់ ជា​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សម្រាប់​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង។


តែ​អ្នក​រាល់​គ្នា​បែរ​ជា​និយាយ​ថា "បើ​អ្នក​ណា​ប្រាប់​ឪពុក‌ម្តាយ​របស់​ខ្លួន​ថា អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ នោះ​បាន​ថ្វាយ​ដល់​ព្រះ​ហើយ អ្នក​នោះ​មិន​បាច់​គោរព​ឪពុក‌ម្តាយ​ទេ"។