អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។
លេវីវិន័យ 27:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមានអាយុហុកសិបឆ្នាំឡើងទៅលើ នោះខាងឯប្រុសត្រូវគិតថ្លៃជាដប់ប្រាំសេកែល ស្រីដប់សេកែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះចាស់ៗមានអាយុពីហុកសិបឆ្នាំឡើងទៅ ត្រូវគិតបួនតម្លឹងកន្លះសម្រាប់មនុស្សប្រុស ហើយបីតម្លឹងសម្រាប់មនុស្សស្រី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមានអាយុ៦០ឆ្នាំឡើងទៅលើ នោះខាងឯប្រុស ត្រូវគិតថ្លៃជា១៥រៀល ស្រី១០រៀល អាល់គីតាប ចំពោះចាស់ៗដែលមានអាយុពីហុកសិបឆ្នាំឡើងទៅ ត្រូវគិតបួនតម្លឹងកន្លះសម្រាប់មនុស្សប្រុស ហើយបីតម្លឹងសម្រាប់មនុស្សស្រី។ |
អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។
បើមានអាយុចាប់តាំងពីមួយខែរហូតដល់ប្រាំឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជាប្រាក់ប្រាំសេកែល ស្រីបីសេកែល
តែបើអ្នកនោះក្រពេក គ្មានល្មមនឹងសងតាមតម្លៃដែលអ្នកគិត នោះត្រូវនាំមកនៅចំពោះមុខសង្ឃ ហើយសង្ឃត្រូវគិតថ្លៃ តាមកម្លាំងរបស់អ្នកដែលជាប់បំណន់នោះវិញ។