ប៉ុន្តែ បើគេចង់លោះចេញវិញ នោះត្រូវថែមមួយភាគក្នុងប្រាំ លើតម្លៃដែលអ្នកបានគិតនោះទៀត។
លេវីវិន័យ 27:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមនុស្សណាចង់ញែកផ្ទះខ្លួន ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា នោះសង្ឃត្រូវគិតតាមតម្លៃផ្ទះនោះដែលល្អ ឬអាក្រក់ ហើយតម្លៃណាដែលគិតនោះ នឹងត្រូវបានដូចជាសង្ឃគិតឲ្យពិត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើនរណាម្នាក់ចង់ញែកផ្ទះរបស់ខ្លួនទុកជាសក្ការៈថ្វាយព្រះអម្ចាស់ បូជាចារ្យត្រូវពិនិត្យមើលសភាពផ្ទះនោះនៅល្អ ឬមិនល្អ រួចវាយតម្លៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមនុស្សណាចង់ញែកផ្ទះខ្លួន ទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា នោះត្រូវឲ្យសង្ឃគិតតាមដំឡៃផ្ទះនោះដែលល្អឬអាក្រក់ ហើយដំឡៃណាដែលគិតនោះ នឹងត្រូវបានដូចជាសង្ឃគិតឲ្យពិត អាល់គីតាប ប្រសិនបើនរណាម្នាក់ចង់ញែកផ្ទះរបស់ខ្លួនទុកជាសក្ការៈជូនអុលឡោះតាអាឡា អ៊ីមុាំត្រូវពិនិត្យមើលសភាពផ្ទះនោះនៅល្អ ឬមិនល្អ រួចវាយតម្លៃ។ |
ប៉ុន្តែ បើគេចង់លោះចេញវិញ នោះត្រូវថែមមួយភាគក្នុងប្រាំ លើតម្លៃដែលអ្នកបានគិតនោះទៀត។
តែបើអ្នកដែលបានថ្វាយផ្ទះចង់លោះមកវិញ នោះត្រូវថែមជាប្រាក់មួយភាគក្នុងប្រាំលើសពីថ្លៃដែលបានគិតហើយ រួចផ្ទះនោះនឹងបានជារបស់អ្នកនោះវិញ។
បើគេថ្វាយស្រែរបស់គេចាប់តាំងពីឆ្នាំសោមនស្សមក នោះត្រូវតែមានតម្លៃដូចជាអ្នកគិតនោះជារហូតទៅ
តែបើគេថ្វាយស្រែគេរំលងប៉ុន្មានក្រោយពីឆ្នាំសោមនស្សមក នោះសង្ឃត្រូវបន្ថយតម្លៃដែលបានគិតហើយ តាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្សមួយទៀត
គឺកាលណាដល់ឆ្នាំសោមនស្ស ដែលស្រែនោះត្រូវរួចចេញ នោះនឹងបានដាច់ជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា ដូចជាស្រែណាដែលបានថ្វាយដល់ព្រះហើយដែរ ពួកសង្ឃត្រូវបានស្រែនោះទុកជាកេរអាករវិញ