ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
លេវីវិន័យ 26:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងជួយទំនុកបម្រុងអ្នករាល់គ្នា ឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង ហើយយើងនឹងតាំងសេចក្ដីសញ្ញានឹងអ្នករាល់គ្នាដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងសម្តែងចិត្តមេត្តាចំពោះអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងរក្សាសម្ពន្ធមេត្រី*ដែលយើងបានចងជាមួយអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងជួយទំនុកបំរុងឯងរាល់គ្នា ឲ្យបានបង្កើតកូនចំរើនជាច្រើនឡើង ហើយអញនឹងតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នាដែរ អាល់គីតាប យើងនឹងសំដែងចិត្តមេត្តាចំពោះអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងរក្សាសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា។ |
ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
ឯអ៊ីសម៉ាអែល យើងបានយល់ព្រមហើយ មើល៍ យើងបានឲ្យពរវា ហើយនឹងធ្វើឲ្យវាកើតបានកូនចម្រើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាបានត្រឡប់ជាជាតិសាសន៍មួយដ៏ធំ។
នោះយើងនឹងឲ្យពរអ្នក ហើយយើងនឹងចម្រើនពូជពង្សរបស់អ្នកឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅមាត់សមុទ្រ ពូជពង្សរបស់អ្នកនឹងបានគ្រប់គ្រងលើទ្វារក្រុងរបស់ពួកខ្មាំងសត្រូវ
យើងនឹងចម្រើនពូជពង្សអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកទាំងនេះឲ្យពូជពង្សរបស់អ្នក រួចអស់ទាំងសាសន៍នៅលើផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក
ពូជពង្សរបស់អ្នកនឹងមានគ្នាច្រើនដូចធូលីដី ហើយអ្នកនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង និងខាងត្បូង គ្រប់ទាំងក្រុមគ្រួសារនៅផែនដីនឹងបានពរដោយសារអ្នក និងពូជពង្សរបស់អ្នក។
សូមព្រះដ៏មានគ្រប់ព្រះចេស្តា ប្រទានពរកូន ទាំងធ្វើឲ្យកូនមានកូនចៅជាច្រើន ហើយកើនចំនួនឡើង ឲ្យកូនបានទៅជាសាសន៍មួយដែលមានគ្នាច្រើន។
ព្រះអង្គមានព្រះបន្ទូលមកពុកថា "មើល៍ យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើន ហើយកើនចំនួនឡើងឲ្យអ្នកបានទៅជាជាតិសាសន៍ច្រើនរួមគ្នាតែមួយ យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ទុកជាកេរអាកររហូតតទៅ"។
ប៉ុន្ដែ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ្នក ហើយអ្នកនឹងចូលទៅក្នុងទូកធំនោះ ជាមួយកូនប្រុសៗ ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ នៅកណ្ដាលប្រជាជនដែលព្រះអង្គបានជ្រើសរើស ជាសាសន៍មួយធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្ដីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់តាំងនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យបំផ្លាញគេទេ។ លុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ
ខ្ញុំក៏ឆ្លើយទៅគេថា៖ «ព្រះនៃស្ថានសួគ៌នឹងជួយពួកយើងឲ្យចម្រុងចម្រើន ហើយពួកយើងជាអ្នកបម្រើព្រះអង្គ នឹងក្រោកឡើង ហើយនាំគ្នាសង់ តែអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានសិទ្ធិ ឬគុណបំណាច់អ្វីនៅក្រុងយេរូសាឡិមឡើយ»។
ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ ហើយព្រះអង្គបាននាំពួកគេចូលមកក្នុងទឹកដី ដែលព្រះអង្គប្រាប់បុព្វបុរសរបស់ពួកគេ ឲ្យពួកគេចូលទៅកាន់កាប់។
ព្រះអង្គប្រទានពរឲ្យគេចម្រើនឡើងជាច្រើន ហើយព្រះអង្គមិនឲ្យហ្វូងសត្វ របស់គេថយចុះឡើយ។
៙ ព្រះអង្គមានព្រះបន្ទូលថា «យើងបានតាំងសញ្ញាជាមួយអ្នក ដែលយើងបានជ្រើសរើស យើងបានស្បថជាមួយដាវីឌ ជាអ្នកបម្រើរបស់យើងថា
ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលបានបង្កើតកូនចៅដុះដាល កើនចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកនោះ។
យើងក៏បានតាំងសញ្ញាជាមួយគេថា នឹងប្រគល់ស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅដូចជាអ្នកដទៃ។
ចូរឱនត្រចៀក ហើយមកឯយើង ចូរស្តាប់ចុះ នោះព្រលឹងអ្នកនឹងបានរស់ យើងនឹងតាំងសេចក្ដីសញ្ញានឹងអ្នករាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ។
បន្ទាប់មក យើងនឹងប្រមូលសំណល់នៃហ្វូងរបស់យើង ចេញពីគ្រប់ស្រុក ដែលយើងបានបណ្តេញគេទៅនោះ ហើយនាំវិលត្រឡប់មកក្រោលគេវិញ នោះគេនឹងបង្កើតផល ហើយចម្រើនឡើង។
យើងនឹងតាំងគង្វាលលើគេ ដែលនឹងឃ្វាលគេ គ្រានោះ គេនឹងមិនភ័យ ឬស្រយុតចិត្តទៀតឡើយ ក៏មិនដែលបាត់បង់ណាមួយដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
យើងនឹងតាំងសេចក្ដីសញ្ញារបស់យើងដល់អ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត
ដ្បិតមើល៍! យើងកាន់ខាងអ្នក ហើយយើងនឹងវិលមកឯអ្នកវិញ នោះនឹងមានគេភ្ជួររាស់ ហើយសាបព្រោះអ្នក។
ដោយមើលងាយដល់អស់ទាំងច្បាប់របស់យើង ហើយខ្ពើមក្រឹត្យក្រមរបស់យើង មិនព្រមប្រព្រឹត្តតាមអស់ទាំងសេចក្ដីបង្គាប់នេះ គឺអ្នកផ្តាច់សេចក្ដីសញ្ញារបស់យើងចេញ។
ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណា ដែលបានសន្យាដល់បុព្វបុរសរបស់យើង ហើយបាននឹកចាំពីសេចក្តីសញ្ញាបរិសុទ្ធរបស់ព្រះអង្គ
ព្រះយេហូវ៉ានឹងចម្រើនឲ្យអ្នកមានជាបរិបូរឡើង ដោយផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីហ្វូងសត្វរបស់អ្នក និងផលដែលកើតពីដីរបស់អ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ា បានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងឲ្យដល់អ្នក។
អ្នកនឹងមានពរជាផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីដីរបស់អ្នក និងផលដែលកើតពីសត្វរបស់អ្នក គឺជាផលចម្រើនពីហ្វូងគោរបស់អ្នក និងកូនពីហ្វូងចៀមរបស់អ្នក។
ព្រះអង្គនឹងស្រឡាញ់អ្នក ព្រមទាំងប្រទានពរ ហើយចម្រើនឲ្យអ្នកមានគ្នាច្រើនឡើង ព្រះអង្គនឹងប្រទានពរផលដែលកើតពីពោះរបស់អ្នក និងផលពីដីរបស់អ្នក គឺជាស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងផលចម្រើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់អ្នក នៅក្នុងស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងប្រគល់ឲ្យអ្នក។
មិនដូចជាសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងបានចាប់ដៃនាំគេ ចេញពីស្រុកអេស៊ីព្ទនោះឡើយ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង ហើយយើងក៏មិនរវីរវល់នឹងគេដែរ"»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។