ពេលណាអ្នកធ្វើស្រែចម្ការ ដីនឹងមិនបង្កើតផលឲ្យអ្នកពេញកម្លាំងទៀតទេ អ្នកត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដី»។
លេវីវិន័យ 26:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នានឹងអស់កម្លាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់អ្នកមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្ដល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងរាល់គ្នានឹងបង្អស់កំឡាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់ឯងនឹងមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។ អាល់គីតាប អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្តល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។ |
ពេលណាអ្នកធ្វើស្រែចម្ការ ដីនឹងមិនបង្កើតផលឲ្យអ្នកពេញកម្លាំងទៀតទេ អ្នកត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដី»។
ដូច្នេះ លោកអេលីយ៉ាក៏ទៅ ដើម្បីបង្ហាញខ្លួនដល់អ័ហាប់ រីឯនៅស្រុកសាម៉ារី មានគ្រោះទុរ្ភិក្សខ្លាំងណាស់
សូមឲ្យមានតែបន្លាដុះឡើង ជំនួសស្រូវភោជ្ជសាលី ហើយស្រងែជំនួសស្រូវឱកវិញចុះ»។ ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ។
ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។ ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ អ្នកយាមល្បាតនឹងខំប្រឹងយាម ជាឥតប្រយោជន៍។
ពីព្រោះអ្នកបានភ្លេចព្រះដែលជួយសង្គ្រោះអ្នក ហើយមិនបាននឹកចាំពីព្រះដ៏ជាថ្មដានៃកម្លាំងអ្នក ហេតុនោះបានជាអ្នកដាំដំណាំដែលគាប់ចិត្តអ្នក ព្រមទាំងផ្សាំមែកប្លែកៗផង។
នៅថ្ងៃដែលអ្នកដាំនោះ ក៏បានធ្វើរបងជុំវិញ ហើយព្រឹកឡើង អ្នកបានធ្វើឲ្យពូជអ្នកបែកចេញជាប៉ិច តែឯចម្រូតវិញ នោះនឹងរំលងបាត់ទៅ ក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។
តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែ សេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។
គេបានសាបព្រោះស្រូវសាលី តែច្រូតបានបន្លាវិញ គេបានខំធ្វើទាល់តែឈឺខ្លួន ឥតបានផលប្រយោជន៍អ្វីសោះ ហើយគេនឹងត្រូវខ្មាស ចំពោះផលរបស់គេដែរ ដោយព្រោះសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះយេហូវ៉ា។
យើងនឹងធ្វើឲ្យនាងបាត់បង់សំណើចក្អាកក្អាយ ពិធីបុណ្យផ្សេងៗ បុណ្យចូលខែ បុណ្យថ្ងៃសប្ប័ទ និងបុណ្យដែលបានកំណត់ទាំងប៉ុន្មានរបស់នាង។
នោះយើងនឹងបង្អុរភ្លៀងមកតាមរដូវកាល ដីនឹងចម្រើនផល ហើយដើមឈើទាំងប៉ុន្មាននៅចម្ការ នឹងបង្កើតផ្លែដែរ។
មើល៍! តើមិនមែនព្រះយេហូវ៉ានៃពួកពលបរិវារទេឬ ដែលធ្វើឲ្យស្នាដៃរបស់ជនជាតិនានារលាយក្នុងភ្លើង ហើយការនឿយហត់របស់សាសន៍ទាំងប៉ុន្មាន ទៅជាឥតប្រយោជន៍?
តើអ្នកគិតដូចម្ដេចទៅហើយ? កាលណាគេមកដល់គំនរស្រូវដែលត្រូវមានម្ភៃថាំង នោះឃើញមានតែដប់ទេ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយកហាសិបរង្វាល់ នោះបានតែម្ភៃវិញ។
រួចសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបិទផ្ទៃមេឃ មិនឲ្យមានភ្លៀង ហើយដីលែងបង្កើតផល នោះអ្នករាល់គ្នានឹងត្រូវវិនាសបាត់យ៉ាងឆាប់ពីស្រុកដ៏ល្អ ដែលព្រះយេហូវ៉ាប្រទានមកអ្នករាល់គ្នា។
អ្នកនឹងត្រូវបណ្ដាសាលើផលដែលកើតពីពោះរបស់អ្នក លើផលដែលកើតពីដីរបស់អ្នក លើផលដែលចម្រើនពីហ្វូងគោរបស់អ្នក និងលើកូនពីហ្វូងចៀមរបស់អ្នក។
ដ្បិតភ្លើងកំហឹងរបស់យើងបានឆួលឡើង ក៏ឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏លេបត្របាក់ផែនដី និងសេចក្ដីចម្រើនរបស់ផែនដី ហើយបង្កាត់គ្រឹះភ្នំទាំងប៉ុន្មានឲ្យឆេះឡើង។