នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវប្រជុំយ៉ាងឱឡារិកម្តង ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិកម្តងទៀត។ នៅថ្ងៃទាំងពីរនោះ មិនត្រូវធ្វើការអ្វីឡើយ ធ្វើបានតែម្ហូបអាហារដែលត្រូវបរិភោគប៉ុណ្ណោះ។
លេវីវិន័យ 23:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាគ្រប់ប្រាំពីរថ្ងៃ ដល់ថ្ងៃទីប្រាំពីរ នោះជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវយកតង្វាយដុតមកថ្វាយព្រះអម្ចាស់ ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ គឺមិនត្រូវធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯងរាល់គ្នាត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាគ្រប់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។ អាល់គីតាប អ្នករាល់គ្នាត្រូវយកគូរបានដុតមកជូនអុលឡោះតាអាឡា ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា គឺមិនត្រូវធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ»។ |
នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវប្រជុំយ៉ាងឱឡារិកម្តង ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិកម្តងទៀត។ នៅថ្ងៃទាំងពីរនោះ មិនត្រូវធ្វើការអ្វីឡើយ ធ្វើបានតែម្ហូបអាហារដែលត្រូវបរិភោគប៉ុណ្ណោះ។
អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវឲ្យមានពិធីបុណ្យថ្វាយព្រះយេហូវ៉ា។
ក្នុងរវាងប្រាំពីរថ្ងៃនៃបុណ្យ លោកត្រូវរៀបចំតង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឥតខ្ចោះ រាល់ៗថ្ងៃគ្រប់ប្រាំពីរថ្ងៃនោះ ព្រមទាំងពពែឈ្មោលមួយរាល់ថ្ងៃដែរ ទុកជាតង្វាយលោះបាប។
នៅថ្ងៃដំបូង ត្រូវតែជាថ្ងៃជួបប្រជុំបរិសុទ្ធ។ អ្នករាល់គ្នាមិនត្រូវធ្វើការរកស៊ីអ្វីឡើយ។
លុះដល់ថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបប្រជុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឡើយ។
នៅថ្ងៃបុណ្យផលដំបូង ពេលអ្នករាល់គ្នាថ្វាយតង្វាយម្សៅថ្មីដល់ព្រះយេហូវ៉ា ក្នុងវេលាបុណ្យអាទិត្យទីប្រាំពីរ ត្រូវមានការជួបប្រជុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឡើយ
អ្នកត្រូវបរិភោគនំបុ័ងឥតដំបែចំនួនប្រាំមួយថ្ងៃ លុះដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិក ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក គឺមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ»។