រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃដំបូង រហូតដល់ថ្ងៃចុងបំផុត លោកក៏អាននៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ គេប្រារព្ធពិធីបុណ្យនោះអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី មានការប្រជុំយ៉ាងឱឡារិក តាមបញ្ញត្តិ។
លេវីវិន័យ 23:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាត្រូវធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់ប្រាំពីរថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងតំណអ្នកតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែទីប្រាំពីរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីបុណ្យនេះថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺត្រូវប្រារព្ធពិធីបុណ្យនេះនៅខែទីប្រាំពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងដំណឯងតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែអស្សុជ អាល់គីតាប រៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីបុណ្យនេះជូនអុលឡោះតាអាឡាចំនួនប្រាំពីរថ្ងៃ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់ រហូតតទៅ គឺត្រូវប្រារព្ធពិធីបុណ្យនេះនៅខែទីប្រាំពីរ។ |
រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃដំបូង រហូតដល់ថ្ងៃចុងបំផុត លោកក៏អាននៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ គេប្រារព្ធពិធីបុណ្យនោះអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី មានការប្រជុំយ៉ាងឱឡារិក តាមបញ្ញត្តិ។
អ្នករាល់គ្នាមិនត្រូវបរិភោគនំបុ័ង ស្រូវលីង ឬអង្ករថ្មី រហូតដល់ថ្ងៃនេះឯង ទាល់តែបានយកតង្វាយមកថ្វាយព្រះរបស់អ្នកសិន នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ»។
នៅថ្ងៃដំបូង អ្នករាល់គ្នាត្រូវយកមែក ពីដើមឈើយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹង រួចត្រូវអរសប្បាយអស់ប្រាំពីរថ្ងៃនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ត្រូវឲ្យអ្នករាល់គ្នា គឺអស់អ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់ប្រាំពីរថ្ងៃ
នៅថ្ងៃដប់ប្រាំក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបប្រជុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីអ្វីឡើយ។ អ្នករាល់គ្នាត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ារយៈពេលប្រាំពីរថ្ងៃ។