ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ានឹងញែកខ្ញុំ ចេញពីប្រជារាស្ត្រព្រះអង្គទៅនោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា ខ្ញុំនេះជាដើមឈើហួតហែងទេ។
លេវីវិន័យ 21:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលគម តឿ មានស្នាមអ្វីនៅភ្នែក កើតរមាស់ ស្រែង ឬមានពងខូច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សគម កើតអុត មានស្នាមនៅលើភ្នែក កើតរមាស់ កើតស្រែង ខូចពង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬដែលគម ឬតឿ ឬមានស្នាមអ្វីនៅភ្នែក ឬកើតទឹលម៉ូវ ឬស្រែង ឬមានពងខូច អាល់គីតាប មនុស្សគម កើតអុត មានស្នាមនៅលើភ្នែក កើតរមាស់ កើតស្រែងខូចពង។ |
ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ានឹងញែកខ្ញុំ ចេញពីប្រជារាស្ត្រព្រះអង្គទៅនោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា ខ្ញុំនេះជាដើមឈើហួតហែងទេ។
ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាតង្វាយដុតដល់ព្រះអង្គនៅលើអាសនាឡើយ។
បើសត្វណាមានពងខូច ឬខ្ទាំ បែក ឬក្រៀវ នោះអ្នករាល់គ្នាមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ ក៏មិនត្រូវធ្វើដូច្នោះនៅក្នុងស្រុកអ្នកដែរ
«អ្នកណាដែលត្រូវបែកពង ឬត្រូវគេកាត់លិង្គ នោះមិនត្រូវចូលទៅក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាឡើយ។
កូនដែលកើតពីសម្ព័ន្ធភាពខុសសីលធម៌ មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបានឡើយ ហើយសូម្បីតែកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបានដែរ។