ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 20:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​កូន​ប្រសា​ស្រី​របស់​ខ្លួន នោះ​ត្រូវ​សម្លាប់​ចោល​ទាំង​ពីរ​នាក់​ជា​កុំ​ខាន ដ្បិត​ជា​ការ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ដ៏​លាមក ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​ខ្លួន អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​កូន​ប្រសា​ស្រី​របស់​ខ្លួន នោះ​ត្រូវ​ឲ្យ​សំឡាប់​ចោល​ទាំង​២​នាក់​ជា​កុំ​ខាន ដ្បិត​ជា​ការ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ដ៏​លាមក ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​កូន​ប្រសារ​ស្រី​របស់​ខ្លួន អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

សូមមើលជំពូក



លេវី‌វិន័យ 20:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ងាក​ទៅ​ឯ​នាង​តាម​ផ្លូវ ហើយ​ពោល​ថា៖ «មក៍ សូម​ឲ្យ​ខ្ញុំ​ចូល​ទៅ​ឯ​នាង» ដ្បិត​គាត់​មិន​បាន​ដឹង​ថា នាង​ជា​កូន​ប្រសា​របស់​គាត់​ទេ។ នាង​សួរ​ថា៖ «តើ​លោក​ឲ្យ​អ្វី​ខ្ញុំ ដែល​លោក​ចូល​មក​ឯ​ខ្ញុំ​នេះ?»


គាត់​តប​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ដល់​នាង?» នាង​ឆ្លើយ​ថា៖ «សូម​ប្រគល់​ត្រា ខ្សែ និង​ដំបង​ដែល​លោក​កាន់​នៅ​ដៃ​នោះ​មក»។ គាត់​ក៏​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​នាង រួច​ចូល​ទៅ​ឯ​នាង ហើយ​នាង​ក៏​មាន​ទម្ងន់​ដោយ‌សារ​គាត់។


ប្រសិន‌បើ​ចោរ​កំពុង​តែ​លួច ហើយ​គេទាន់ រួច​វាយ​សម្លាប់ នោះ​អ្នក​សម្លាប់​ចោរ​គ្មាន​ទោស​នឹង​ឈាម​វា​ឡើយ។


កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​កូន​ប្រសា​ស្រី​អ្នក​ដែរ ដ្បិត​នាង​ជា​ប្រពន្ធ​របស់​កូន​អ្នក​ហើយ ដូច្នេះ មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​នាង​ឡើយ។


ក៏​កុំ​រួម​សង្វាស​នឹង​សត្វ​ណា ជា​ការ​ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​ឡើយ ហើយ​ស្រី​ក៏​មិន​ត្រូវ​ឈរ​នៅ​មុខ​សត្វ ដើម្បី​រួម​សង្វាស​ជា​មួយ​នោះ​ដែរ ដ្បិត​ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​ជា‌មួយ​ម្តាយ‌ក្មេក​របស់​ខ្លួន"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។