Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 22:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ប្រសិន‌បើ​ចោរ​កំពុង​តែ​លួច ហើយ​គេទាន់ រួច​វាយ​សម្លាប់ នោះ​អ្នក​សម្លាប់​ចោរ​គ្មាន​ទោស​នឹង​ឈាម​វា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប្រសិន​បើ​គេ​សម្លាប់​ចោរ​ដែល​គេ​ទាន់​កំពុង​តែ​លួច នៅ​ពេល​យប់ អ្នក​សម្លាប់​ចោរ​នោះ​មិន​ត្រូវ​មាន​ទោស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 បើ​ចោរ​កំពុង​តែ​លួច ហើយ​គេ​បាន​ទាន់​វាយ​សំឡាប់​ទៅ នោះ​គេ​គ្មាន​ទោស​នឹង​ឈាម​វា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប្រសិន​បើ​គេ​សម្លាប់​ចោរ​ដែល​គេ​ទាន់ កំពុង​តែ​លួច​នៅ​ពេល​យប់ អ្នក​ដែល​សម្លាប់​ចោរ​នោះ​មិន​ត្រូវ​មាន​ទោស​ឡើយ។

សូមមើលជំពូក ចម្លង




និក្ខមនំ 22:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឃាត‌ក​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ក៏​សម្លាប់អ្នក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ។


នៅ​ពេល​ងងឹត​គេ​គាស់​ទម្លុះ​ផ្ទះ​ចូល តែ​នៅ​ពេល​ថ្ងៃ គេ​លាក់​ខ្លួន គេ​មិន​ដែល​ស្គាល់​ពន្លឺ​ឡើយ។


គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ចំណោម​មនុស្ស មនុស្ស​ស្រែក​ដេញ​តាម​គេ ដូច​ជា​ស្រែក​តាម​ចោរ។


មួយ​ទៀត នៅ​ជាយ​អាវ​អ្នក ឃើញ​មាន​ឈាម​របស់​មនុស្ស​ក្រីក្រ ជា​អ្នក​ដែល​ឥត​មាន​ទោស​ផង យើង​មិន​បាន​ដឹង​ដោយ​ស៊ើប​សួរ​រក​បែប​សម្ងាត់​ទេ គឺ​បាន​ឃើញ​ដោយ​អំពើ​ទាំង​នេះ​វិញ។


កាល​យើង​ចង់​ប្រោស​អ៊ីស្រា‌អែល​ឲ្យ​ជា នោះ​អំពើ​ទុច្ចរិត​របស់​អេប្រាអិម និង​អំពើ​អាក្រក់​របស់​សាម៉ារី​បាន​លេច​មក​ឲ្យ​ឃើញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​ភូតភរ ចោរ​ចូល​លួច​នៅ​ខាង​ក្នុង ហើយ​ខាង​ក្រៅ​មាន​ចោរ​ប្លន់។


គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូចជា​ចោរ។


ហើយ​ជួន​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម បាន​ប្រទះ​ឃើញ​នៅ​ខាង​ក្រៅ​ព្រំ​ទី​ក្រុង​ជម្រក រួច​សម្លាប់​អ្នក​នោះ​ទៅ នោះ​គ្មាន​ទោស​ដោយ​ឈាម​របស់​អ្នក​នោះ​ឡើយ។


ប៉ុន្តែ ចូរ​យល់​សេចក្តី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា ចោរ​នឹង​ចូល​មក​នៅ​យាម​ណា​មួយ នោះ​គាត់​មុខ​ជា​នៅ​ចាំ​យាម​មិន​ឲ្យ​ចោរ​ទម្លុះ​ចូល​ផ្ទះ​គាត់​បាន​ឡើយ។


ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។


ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវឲ្យ​អ្នក​ណា​ម្នាក់​រង​ទុក្ខ ដោយ​ព្រោះ​សម្លាប់​គេ លួច​គេ ធ្វើ​ការ​អាក្រក់ ឬ​ចូល​ដៃ​ក្នុងរឿង​របស់​អ្នក​ដទៃ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម