កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។
លេវីវិន័យ 19:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើបរិភោគតង្វាយនោះនៅថ្ងៃទីបី នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ព្រះអង្គមិនទទួលតង្វាយនោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបរិភោគសាច់នេះនៅថ្ងៃទីបី មិនល្អទេ ហើយក៏មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាបរិភោគដង្វាយនោះនៅថ្ងៃទី៣ នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ទ្រង់មិនទទួលដង្វាយនោះទេ អាល់គីតាប ប្រសិនបើបរិភោគសាច់នេះនៅថ្ងៃទីបីមិនល្អទេ ហើយក៏មិនគាប់ចិត្តអុលឡោះតាអាឡាដែរ។ |
កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។
គេអង្គុយនៅក្នុងផ្នូរខ្មោច ហើយស្នាក់នៅកន្លែងលាក់កំបាំង គេស៊ីសាច់ជ្រូក ហើយមានសម្លគួរខ្ពើមនៅក្នុងឆ្នាំងរបស់គេ
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។
ប៉ុន្តែ មុនដំបូង យើងនឹងសងអំពើទុច្ចរិត និងអំពើបាបរបស់គេមួយជាពីរ ព្រោះគេបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយធ្វើឲ្យស្រុកជាមត៌ករបស់យើង មានពេញដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។
ត្រូវតែបរិភោគតង្វាយនោះនៅថ្ងៃដែលថ្វាយ ហើយនៅថ្ងៃស្អែកក៏បាន តែបើមានអ្វីនៅសល់ដល់ថ្ងៃទីបី នោះត្រូវដុតក្នុងភ្លើងវិញ។
ហើយអស់អ្នកណាដែលបរិភោគ នោះត្រូវទ្រាំទ្រនឹងអំពើទុច្ចរិតរបស់ខ្លួន ដ្បិតអ្នកនោះបានបង្អាប់តង្វាយបរិសុទ្ធរបស់ព្រះយេហូវ៉ា ហើយអ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍ខ្លួន។
បើគោ ឬចៀម មានអវយវៈខ្វះខាតមិនខានពេញលក្ខណៈ នោះអ្នកនឹងថ្វាយជាតង្វាយស្ម័គ្រពីចិត្តបាន តែព្រះអង្គមិនទទួលសត្វនោះសម្រាប់ជាតង្វាយលាបំណន់ឡើយ។
អ្នករាល់គ្នាមិនត្រូវទទួលសត្វណាយ៉ាងនោះ ពីអ្នកប្រទេសក្រៅ សម្រាប់ថ្វាយជាព្រះស្ងោយរបស់ព្រះនៃអ្នកឡើយ ព្រោះសត្វយ៉ាងនោះមិនពេញលក្ខណៈទេ គឺមានវិកលវិការហើយ ព្រះអង្គមិនទទួលស្នងអ្នករាល់គ្នាឡើយ»។