ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 16:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​ពីរ​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​នាំ​ពពែ​ឈ្មោល​ទាំង​ពីរ​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​២​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក

អាល់គីតាប

គាត់​នាំ​ពពែ​ឈ្មោល​ទាំង​ពីរ ទៅ​ដាក់​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក



លេវី‌វិន័យ 16:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ គេ​ត្រូវ​យក​តង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ ទុក​ជា​តង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ផង។


ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​ពីរ​នោះ មួយ​សម្រាប់​ព្រះ‌យេហូវ៉ា មួយ​ទៀត​សម្រាប់​បំបរ‌បង់​ទៅ ។


ត្រូវ​យក​គោ​នោះ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាក់​ដៃ​លើ​ក្បាល ហើយ​សម្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


តាំង​ពី​ពេល​នោះ មក ព្រះ‌យេស៊ូវ​ចាប់​ផ្តើម​បង្ហាញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា ទ្រង់​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ខ្លាំង​ពី​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ត្រូវ​គេ​ធ្វើ​គុត ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។


ដូច្នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា‌ករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ បរិសុទ្ធ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ។ នេះ​ហើយ​ជា​ការ​ថ្វាយ​បង្គំ​របស់​អ្នក​រាល់​គ្នា​តាម​របៀប​ត្រឹម​ត្រូវ។