Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 16:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ ទុក​ជា​តង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល​របស់​គាត់​ជា​យញ្ញ‌បូជា​រំដោះ​បាប សម្រាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ ទុក​ជា​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ហារូន​ត្រូវ​ធ្វើ​គោ​ឈ្មោល​របស់​គាត់ ជា​គូរបាន​រំដោះ​បាប​សម្រាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 16:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពេល​ជប់​លៀង លោក​យ៉ូប​តែង​តែ​ប្រាប់​គេ​ឲ្យ​ទៅ​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ថ្វាយ​តង្វាយ​ដុត​តាម​ចំនួន​កូន​ទាំង​ប៉ុន្មាន ដោយ​ពោល​ថា៖ «ក្រែង​កូន​របស់​ខ្ញុំ​បាន​ធ្វើ​បាប ហើយ​មាន​ចិត្ត​លះ​ចោល​ព្រះ​យ៉ាង​ណា»។ លោក​តែង‌តែ​ធ្វើ​ដូច្នេះ​ជា​ដរាប។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ត្រូវ​ឲ្យ​គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង។


កាល​ណា​គេ​បាន​សម្រេច​កំណត់​ថ្ងៃ​ទាំង​នោះ​ហើយ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ហើយ​ត​ទៅ​មុខ ត្រូវ​ឲ្យ​ពួក​សង្ឃ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​អ្នក​រាល់​គ្នា នៅ​លើ​អាស‌នា​នោះ យ៉ាង​នោះ យើង​នឹង​ទទួល​អ្នក​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


នេះ​ហើយ​ជា​ច្បាប់​ដែល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បាន គឺ​ដោយ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​មក សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​ដុត។


រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​ពីរ​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ


លោក​ម៉ូសេ​បង្គាប់​ដល់​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជិត​អាសនា ហើយ​ថ្វាយ​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត​របស់​បង សម្រាប់​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​ពួក​ជន​ផង រួច​ថ្វាយ​តង្វាយ​របស់​ពួក​ជន​ឲ្យ​ធួន​នឹង​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក »។


ព្រះ‌អង្គ​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​រាល់​ថ្ងៃ ដូច​សម្តេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ឯង​ជា​មុន រួច​មក ដោយ​ព្រោះ​បាប​របស់​ប្រជា‌ជន​នោះ​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា ម្ដង​ជា​សូរេច គឺ​នៅ​ពេល​ដែល​ព្រះ‌អង្គ​ថ្វាយ​អង្គ​ទ្រង់​នោះ​ឯង។


ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្ដង​ជា​សូរេច ទាំង​បាន​ការ​ប្រោស​លោះ​អស់​កល្បជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។


តែ​ផ្នែក​ខាង​ក្នុង មាន​តែ​សម្តេច​សង្ឃ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​បាន ក្នុង​មួយ​ឆ្នាំ​ម្តង ទាំង​យក​ឈាម​ដែល​លោក​ថ្វាយ​សម្រាប់​ខ្លួន​លោក និងសម្រាប់​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត​ដោយ​អចេតនា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម