ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «លុះដល់ថ្ងៃទីមួយ ក្នុងខែដំបូង អ្នកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ ហើយត្រូវសម្អាតទីបរិសុទ្ធ។
លេវីវិន័យ 16:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃនោះត្រូវធ្វើឲ្យធួននឹងទីបរិសុទ្ធបំផុត ត្រសាលជំនុំ អាសនា ទាំងពួកសង្ឃ និងអស់អ្នកទាំងប៉ុន្មានក្នុងជំនុំជនផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ត្រូវធ្វើពិធីជម្រះទីសក្ការៈដ៏វិសុទ្ធ ជម្រះពន្លាជួបព្រះអម្ចាស់ និងជម្រះអាសនៈឲ្យបរិសុទ្ធ ព្រមទាំងរំដោះបាបបូជាចារ្យ និងប្រជាជនទាំងអស់ក្នុងសហគមន៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សង្ឃនោះត្រូវធ្វើឲ្យធួននឹងទីបរិសុទ្ធបំផុត នឹងត្រសាលជំនុំ ហើយអាសនា ព្រមទាំងពួកសង្ឃ ហើយនឹងអស់អ្នកទាំងប៉ុន្មានក្នុងជំនុំជនផង អាល់គីតាប គាត់ត្រូវធ្វើពិធីជម្រះទីសក្ការៈបំផុតជម្រះជំរំជួបអុលឡោះតាអាឡា និងជម្រះអាសនៈឲ្យបានបរិសុទ្ធ ព្រមទាំងរំដោះបាបអ៊ីមុាំ និងប្រជាជនទាំងអស់ក្នុងសហគមន៍។ |
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «លុះដល់ថ្ងៃទីមួយ ក្នុងខែដំបូង អ្នកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ ហើយត្រូវសម្អាតទីបរិសុទ្ធ។
ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃតង្វាយលោះបាប ដែលសម្រាប់ខ្លួនមកឲ្យធួននឹងខ្លួន និងពូជពង្សដែរ រួចសម្លាប់គោនោះថ្វាយដោយព្រោះបាបខ្លួន។
ដូច្នេះ គាត់បានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងអំពើរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវធ្វើដូច្នោះឲ្យបានធួននឹងត្រសាលជំនុំ ដែលនៅជាមួយគេ គឺនៅកណ្ដាលអស់ទាំងសេចក្ដីស្មោកគ្រោករបស់គេ
គាត់ត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយតង្វាយដុតរបស់ខ្លួន និងតង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន និងពួកជនផង។
អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសម្រាប់ជាតង្វាយលោះបាបនោះ ទុកជាតង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន និងពូជពង្សផង។
នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សម្រាប់ថ្វាយតង្វាយឲ្យធួននឹងខ្លួនអ្នករាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។