ដ្បិតសត្វទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
លេវីវិន័យ 16:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលដុតសត្វទាំងពីរនោះ ក៏ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញដែរ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដុតវាត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលដុតសត្វទាំង២នោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញដែរ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន។ អាល់គីតាប អ្នកដែលដុតវាត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញបាន។ |
ដ្បិតសត្វទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។
ឯអ្នកណាដែលបរិភោគសាច់នៃខ្មោចវា នោះត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលលើកខ្មោចនោះយកទៅឯណា នោះក៏ត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ។
បើអ្នកណាពាល់គ្រែរបស់អ្នកនោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
ចំណែកអ្នកដែលដឹកពពែទៅបំបរបង់នោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន។
អ្នកដែលប្រមូលផេះគោក្រមុំនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយនៅសៅហ្មងរហូតដល់ល្ងាច។ នេះជាច្បាប់រហូតតទៅសម្រាប់កូនចៅអ៊ីស្រាអែល និងអ្នកប្រទេសក្រៅ ដែលរស់នៅក្នុងចំណោមពួកគេ។
បន្ទាប់មក សង្ឃនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ ក្រោយមកទើបគាត់អាចចូលក្នុងជំរំវិញបាន តែសង្ឃនោះត្រូវសៅហ្មងរហូតដល់ល្ងាច។
រីឯអ្នកដែលបានដុតគោក្រមុំ នោះ ក៏ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនដោយទឹក ហើយងូតទឹកចេញដែរ តែគាត់ត្រូវសៅហ្មងរហូតដល់ល្ងាច។
អ្នកត្រូវធ្វើពិធីសម្អាតគេយ៉ាងដូច្នេះ គឺត្រូវប្រោះទឹកសម្អាតពួកគេឲ្យបានបរិសុទ្ធ ត្រូវឲ្យគេយកកាំបិតកោររោមនៅលើខ្លួនរបស់គេទាំងមូល ត្រូវបោកសម្លៀកបំពាក់ ហើយត្រូវជម្រះខ្លួនឲ្យបានស្អាតផង។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹកហើយមិនបាច់លាងខ្លួនទេ ត្រូវការលាងតែជើងប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលស្អាតហើយ។ អ្នករាល់គ្នាស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ»។