សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ ។
លេវីវិន័យ 14:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវបង្គាប់ឲ្យយកសត្វហើរពីរ ដែលរស់ ហើយស្អាត មកសម្រាប់អ្នកនោះ ដែលត្រូវញែកជាស្អាត ព្រមទាំងឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុបផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យត្រូវបញ្ជាឲ្យគេយកសត្វស្លាបពីរក្បាលនៅរស់ ហើយបរិសុទ្ធ ព្រមទាំងយកឈើតាត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យសង្ឃបង្គាប់ ឲ្យយកសត្វហើរ២ ដែលរស់ ហើយស្អាត មកសំរាប់អ្នកនោះ ដែលត្រូវញែកជាស្អាត ព្រមទាំងឈើតាត្រៅ សំពត់ក្រហម នឹងមែកហ៊ីសុបផង អាល់គីតាប អ៊ីមុាំត្រូវបញ្ជាឲ្យគេយកសត្វស្លាបពីរក្បាល ដែលនៅរស់ហើយបរិសុទ្ធ ព្រមទាំងយកឈើតាត្រៅ អំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប។ |
សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ ។
ចូរយកមែកហ៊ីសុបមួយកញ្ចុំ ជ្រលក់ក្នុងឈាមដែលនៅក្នុងផើង យកទៅលាបធ្នឹម និងក្របទ្វារទាំងសងខាង។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់ចេញទៅក្រៅទ្វារផ្ទះរបស់ខ្លួនឡើយ រហូតដល់ព្រឹក។
ប្រសិនបើតង្វាយដែលអ្នកថ្វាយដល់ព្រះយេហូវ៉ា ជាសត្វស្លាបដែលត្រូវដុតថ្វាយ ត្រូវយកលលក ឬព្រាបជំទើរ។
ប្រសិនបើនាងគ្មានលទ្ធភាពថ្វាយកូនចៀមមួយបាន នោះត្រូវយកលលកពីរ ឬព្រាបជំទើរពីរ គឺមួយសម្រាប់ជាតង្វាយដុត ហើយមួយសម្រាប់ជាតង្វាយលោះបាប សង្ឃត្រូវថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។
សង្ឃត្រូវជ្រលក់សត្វដែលរស់ទៅក្នុងឈាមនៃសត្វដែលបានសម្លាប់ពីលើទឹកនោះ ជាមួយឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុប
ប៉ុន្តែ ប្រសិនបើអ្នកណាខ្វះខាត គ្មានល្មមនឹងយកកូនចៀមមួយបាន នោះត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះយេហូវ៉ា ទុកជាតង្វាយសម្រាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយសម្រាប់ជាតង្វាយដុត។
បន្ទាប់មក ត្រូវឲ្យមនុស្សស្អាតម្នាក់យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើជំរំ លើប្រដាប់ប្រដាទាំងប៉ុន្មាន លើមនុស្សដែលនៅក្នុងជំរំ និងលើអ្នកដែលបានប៉ះពាល់ឆ្អឹងខ្មោច មនុស្សស្លាប់ដោយដាវ សាកសពធម្មតា ឬបានប៉ះពាល់ផ្នូរ។
សង្ឃនោះត្រូវយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ពណ៌ក្រហម ហើយបោះទៅក្នុងភ្លើងដែលកំពុងដុតគោក្រមុំនោះ។
ព្រោះ ពេលលោកម៉ូសេបានប្រកាសបទបញ្ជាទាំងប៉ុន្មាន តាមក្រឹត្យវិន័យដល់ប្រជាជនទាំងឡាយហើយ លោកយកឈាមកូនគោ ឈាមពពែ ទឹក រោមចៀមជ្រលក់ក្រហម និងមែកហ៊ីសុប មកប្រោះលើគម្ពីរ ព្រមទាំងលើប្រជាជនទាំងអស់