«បើមនុស្សណាកើតមានពក ដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់ នៅលើស្បែក នោះត្រូវឲ្យគេនាំអ្នកនោះទៅជួបលោកអើរ៉ុនជាសង្ឃ ឬទៅរកកូនរបស់លោកណាម្នាក់ ដែលនឹងធ្វើជាសង្ឃក៏បាន។
លេវីវិន័យ 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវពិនិត្យមើល បើឃើញថា ដំបៅនោះបានរាលជាខ្លាំងឡើង នៅក្នុងស្បែក នោះត្រូវប្រកាសថាជាស្មោកគ្រោកវិញ គឺកើតឃ្លង់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យពិនិត្យជំងឺរបស់គេសាជាថ្មី ហើយពេលគាត់សង្កេតឃើញស្រែងបានរាលធំនៅលើស្បែក លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ គឺកើតឃ្លង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា ដំបៅនោះបានរាលជាខ្លាំងឡើងនៅក្នុងស្បែក នោះត្រូវប្រកាសថាជាស្មោកគ្រោកវិញ គឺជាឃ្លង់ហើយ។ អាល់គីតាប អ៊ីមុាំពិនិត្យជំងឺរបស់គេសាជាថ្មី ហើយពេលគាត់សង្កេតឃើញស្រែងបានរាលធំនៅលើស្បែក លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ គឺកើតឃ្លង់។ |
«បើមនុស្សណាកើតមានពក ដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់ នៅលើស្បែក នោះត្រូវឲ្យគេនាំអ្នកនោះទៅជួបលោកអើរ៉ុនជាសង្ឃ ឬទៅរកកូនរបស់លោកណាម្នាក់ ដែលនឹងធ្វើជាសង្ឃក៏បាន។
សង្ឃត្រូវពិនិត្យមើលរោគ ដែលនៅក្នុងសាច់អ្នកនោះ បើរោមដែលនៅត្រង់ដំបៅបានត្រឡប់ទៅជាស ហើយដំបៅនោះមើលទៅដូចជាខូងទាបជាងស្បែក នោះគឺជាឃ្លង់ហើយ សង្ឃត្រូវពិនិត្យមើល ហើយប្រាប់ថាជាស្មោកគ្រោក។
ប៉ុន្តេ បើដំបៅរាលធំឡើងនៅក្នុងស្បែក ក្រោយដែលសង្ឃបានពិនិត្យមើល ព្រមទាំងប្រកាសថា ជាស្អាតហើយ នោះត្រូវបង្ហាញខ្លួនដល់សង្ឃឲ្យមើលម្តងទៀត
«ចូរបង្គាប់ឲ្យពួកអ៊ីស្រាអែលបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយសារប៉ះពាល់សាកសព ចេញពីជំរំ
អ្នកគ្មានភាគ គ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនទៀងត្រង់ចំពោះព្រះទេ។
គេសន្យាឲ្យអ្នកទាំងនោះមានសេរីភាព តែខ្លួនគេជាទាសករនៃសេចក្ដីពុករលួយ ដ្បិតមនុស្សជាទាសករចំពោះអ្វីដែលមានអំណាចលើខ្លួន។