រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមព្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល។
លេវីវិន័យ 13:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើមានដំបៅក្រហមព្រឿងៗនៅកន្លែងតម្ពែកខាងលើ ឬខាងមុខ នោះគឺជាឃ្លង់ដែលចេញមកនៅកន្លែងតម្ពែកនោះ ទោះខាងលើ ឬពីមុខក្តី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បើត្រង់កន្លែងដែលតម្ពែក ទោះបីនៅកណ្ដាលក្បាល ឬនៅផ្នែកខាងមុខក្ដី គេឃើញមានស្បែកឡើងពណ៌ក្រហមព្រឿងៗ នោះបានសេចក្ដីថាគាត់កើតរោគឃ្លង់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើមានដំបៅក្រហមប្រឿងៗនៅកន្លែងទំពែកខាងលើ ឬខាងមុខ នោះគឺជាឃ្លង់ដែលចេញមកនៅកន្លែងទំពែកនោះ ទោះខាងលើ ឬពីមុខក្តី អាល់គីតាប ប៉ុន្តែ បើត្រង់កន្លែងដែលទំពែក ទោះបីនៅកណ្តាលក្បាល ឬនៅផ្នែកខាងមុខក្តី គេឃើញមានស្បែកឡើងពណ៌ក្រហមព្រឿងៗ នោះបានសេចក្តីថា គាត់កើតរោគឃ្លង់ហើយ។ |
រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមព្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល។
«បើមនុស្សណាកើតមានពក ដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់ នៅលើស្បែក នោះត្រូវឲ្យគេនាំអ្នកនោះទៅជួបលោកអើរ៉ុនជាសង្ឃ ឬទៅរកកូនរបស់លោកណាម្នាក់ ដែលនឹងធ្វើជាសង្ឃក៏បាន។
សង្ឃត្រូវពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមព្រឿងៗនៅកន្លែងដែលតម្ពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ
សង្ឃត្រូវពិនិត្យមើល បើឃើញថារោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមព្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ