ហើយក៏លែងសត្វក្អែកមួយឲ្យចេញទៅ តែសត្វនោះហើរទៅហើរមក រហូតទាល់តែទឹកបានរីងស្ងួតពីផែនដី។
លេវីវិន័យ 11:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងក្អែកតាមពូជវា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្អែកគ្រប់ប្រភេទ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងក្អែកតាមពូជវា អាល់គីតាប ក្អែកគ្រប់ប្រភេទ |
ហើយក៏លែងសត្វក្អែកមួយឲ្យចេញទៅ តែសត្វនោះហើរទៅហើរមក រហូតទាល់តែទឹកបានរីងស្ងួតពីផែនដី។
ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកជ្រោះនោះ។
ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំង គ្មានជង្រុកអ្វីផង តែព្រះចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត?