ត្រូវយកសត្វប្រាំពីរគូពីចំណោមសត្វជើងបួនទាំងប៉ុន្មានដែលស្អាត គឺទាំងឈ្មោលទាំងញី ហើយសត្វជើងបួនដែលមិនស្អាត ត្រូវយកតែមួយគូវិញ គឺទាំងឈ្មោលទាំងញី។
លេវីវិន័យ 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ |
ត្រូវយកសត្វប្រាំពីរគូពីចំណោមសត្វជើងបួនទាំងប៉ុន្មានដែលស្អាត គឺទាំងឈ្មោលទាំងញី ហើយសត្វជើងបួនដែលមិនស្អាត ត្រូវយកតែមួយគូវិញ គឺទាំងឈ្មោលទាំងញី។
បន្ទាប់មក លោកណូអេបានសង់អាសនាមួយថ្វាយព្រះយេហូវ៉ា រួចយកសត្វជើងបួនពីសត្វដែលស្អាតគ្រប់មុខ និងពីសត្វស្លាបដែលស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុតលើអាសនានោះ។
បណ្ដាសត្វទាំងប៉ុន្មានដែលកម្រើក ហើយនៅរស់ នោះនឹងបានជាអាហារដល់អ្នក។ យើងឲ្យអ្វីៗដល់អ្នករាល់គ្នា ដូចយើងបានឲ្យជាតិណជាតិទាំងឡាយដល់អ្នករាល់គ្នាដែរ។
«ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ក្នុងបណ្ដាសត្វទាំងប៉ុន្មានដែលនៅលើផែនដី នោះអ្នករាល់គ្នាត្រូវបរិភោគសត្វយ៉ាងនេះបាន
ដូច្នេះ អ្នករាល់គ្នាត្រូវចេះសម្គាល់សត្វជើងបួនដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាបដែលមិនស្អាត និងសត្វស្លាបដែលស្អាតចុះ មិនត្រូវធ្វើឲ្យខ្លួនទៅជាស្មោកគ្រោកដោយសត្វជើងបួន ឬសត្វស្លាប ឬសត្វលូនវារនៅដី ដែលយើងបានញែកចេញពីអ្នករាល់គ្នា ទុកជាមិនស្អាតនោះឡើយ។
ប៉ុន្ដែ លោកពេត្រុសទូលថា៖ «ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វីដែលមិនស្អាត ឬមិនបរិសុទ្ធនោះឡើយ»។
កុំបណ្តោយខ្លួនទៅតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ ដ្បិតគួរតាំងចិត្តឲ្យបានរឹងប៉ឹងដោយសារព្រះគុណ មិនមែនដោយចំណីអាហារទេ អស់អ្នកប្រព្រឹត្តតាមសេចក្តីទាំងនោះ មិនបានប្រយោជន៍អ្វីឡើយ។