ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 8:53 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​សើច​ចំអក​ដាក់​ព្រះ‌អង្គ ដ្បិត​គេ​ដឹង​ថា នាង​ស្លាប់​ពិត​មែន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះអង្គ ដោយ​ដឹង​ថា​នាង​បាន​ស្លាប់​ហើយ​។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ដោយ​ដឹង​ថា​នាង​បាន​ស្លាប់​ហើយ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ចំអក​ដាក់​ព្រះអង្គ ដ្បិត​គេ​ដឹង​ច្បាស់​ថា​នាង​បាន​ស្លាប់​ពិត​មែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​សើច​ចំអក​ឲ្យ​ទ្រង់ ដ្បិត​គេ​ដឹង​ថា នាង​ស្លាប់​ពិត​មែន

សូមមើលជំពូក

អាល់គីតាប

គេ​ចំអក​ដាក់​អ៊ីសា ដ្បិត​គេ​ដឹង​ច្បាស់​ថា​នាង​បាន​ស្លាប់​ពិត​មែន។

សូមមើលជំពូក



លូកា 8:53
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជា​ទី​សើច​ឡក​ដល់​មិត្ត​សម្លាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​មក គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ដែល​ត្រូវ​គេ​សើច​ចំអក​ឲ្យ។


នៅ​ជុំ​វិញ​ខ្ញុំ​មាន​សុទ្ធ​តែ​មនុស្ស​ឡក‌ឡឺយ ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​មើល​សេចក្ដី​ចាក់​រុក របស់​គេ​ជា‌និច្ច។


អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ ចំអក​ឲ្យទូល‌បង្គំ គេ​ពេប​ជ្រាយ​ដាក់​ទូល‌បង្គំ ហើយគេ​គ្រវី​ក្បាល ដោយ​ពោល​ថា


ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ព្រះ‌អង្គ​ជា​មនុស្ស​មាន​ទុក្ខព្រួយ ហើយ​ទទួល​រង​ជំងឺ​រោគា ដូច​ជា​អ្នក​ដែល​មនុស្ស​គេច​មុខ​ចេញ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​យើង​មិន​បាន​រាប់‌អាន​ព្រះ‌អង្គ​សោះ។


ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​ចេញ​ទៅ! ដ្បិត​ក្មេង​ស្រី​នេះ​មិន​មែន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ»។ គេ​ក៏​សើច​ចំអក​ដាក់​ព្រះ‌អង្គ។


ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ ក៏​បាន​ស្តាប់​គ្រប់​សេចក្តី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ព្រះ‌អង្គ។


មនុស្ស​ទាំង​អស់​យំ​សោក​សង្រេង​នឹង​នាង តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​ដេក​លក់​ទេ​តើ!»។


ប៉ុន្ដែ ព្រះ‌អង្គ​ចាប់​ដៃ​នាង ហើយ​ស្រែក​ហៅ​ថា៖ «នាង​តូច​អើយ! ក្រោក​ឡើង!»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ថ្ម​ចេញ» តែ​ម៉ាថា ជា​បង​ស្រី​របស់​សព ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សព​នេះ​ធុំ​ក្លិន​អាក្រក់ ព្រោះ​ស្លាប់​បួន​ថ្ងៃ​មក​ហើយ»។