ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 8:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ​ពូជ​របស់​ខ្លួន។ ពេល​គាត់​ព្រោះ ពូជ​ខ្លះ​ធ្លាក់​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​គ្រាប់ពូជ​របស់​ខ្លួន​។ នៅពេល​គាត់​កំពុង​សាបព្រោះ គ្រាប់ពូជ​ខ្លះ​ធ្លាក់​នៅក្បែរ​ផ្លូវ ត្រូវគេ​ដើរជាន់ ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មក​ស៊ីអស់​។

សូមមើលជំពូក

Khmer Christian Bible

«មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​របស់​គាត់​ ពេល​គាត់​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ត្រូវ​គេ​ដើរ​ជាន់​ ហើយ​សត្វ​លើ​អាកាស​បាន​មក​ចឹក​ស៊ី​អស់។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី

សូមមើលជំពូក

អាល់គីតាប

«មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។

សូមមើលជំពូក



លូកា 8:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​មាន​សត្វ​ហើរ​ចុះ​មក​លើ​ខ្មោច​សត្វ​ទាំង​នោះ លោក​អាប់‌រ៉ាមក៏​ដេញ​វា​ចេញ។


ព្រះ‌អង្គមិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង​ចេញ ពី​ច្បាប់​របស់​ព្រះ‌អង្គ ដ្បិត​ឧបាយកល​របស់​គេ ជាសេចក្ដី​ឥត​ប្រយោជន៍។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​ព្រោះ​ពូជ​ល្អ គឺ​ជា​កូន​មនុស្ស


«អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី តែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ប៉ុណ្ណោះ។


មនុស្ស​ខ្លះ​ប្រៀប​បាន​នឹង​ដី​ផ្លូវ ដែល​ព្រះ‌បន្ទូល​ព្រោះ​ចុះ​ទៅ កាល​គេ​ឮ អារក្ស‌សាតាំង​ក៏​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភា្លម។


កាល​មហា‌ជន​ច្រើន​កុះករ និង​មនុស្ស​មក​ពី​ក្រុង​ផ្សេងៗ បាន​នាំ​គ្នា​មក​ជួប​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ថា៖


មាន​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ថ្ម កាល​ពន្លក​ដុះ​ឡើង នោះ​ក៏​ក្រៀម​ស្វិត​ទៅ ព្រោះ​គ្មាន​សំណើម។


ហេតុ​នេះ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​រឹត​តែ​ខ្លាំង​ថែម​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពីសេចក្ដី​ទាំង​នេះ​បាត់​ទៅ។